អភិ​បាល​ខេត្ត​កំពង់​ឆ្នាំង​ក្រើន​រំលឹក​ឲ្យថ្នាក់​ដឹក​នាំ​គ្រប់​អង្គ​ភាព​និង​មន្ត្រី​អាជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់​បង្កើន​ប្រសិទ្ធិ​ភាព​ការ​ងារ​

  • កំពង់ឆ្នាំង៖ ឯកឧត្តម​ ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ក្រើនរំលឹកឲ្យថ្នាក់ដឹកនាំគ្រប់អង្គភាពនិងមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំបន្ថែមទៀត ដើម្បីប្រសិទ្ធិភាពការងារ ជាពិសេសត្រូវពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្តិភាព និង ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក្នុងការទប់ស្កាត ការរីករាលដាល នៃជម្ងឺរកូវិដ.19 ។

    អភិបាលខេត្តកំពង់ឆ្នាំង បានធ្វើក្រើនរំលឹកដល់មន្ត្រីបែបនេះ នៅក្នុងកកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តនាថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២១  ។

    ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍បន្តថា មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់​ក្តាប់ និង​ ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ពិសេស​ឧបាយកល សកម្មភាព​បង្ក​អសន្តិសុខ ឬ​ការ​ញុះញង់​នានា ដើម្បី​មាន​វិធានការ​បង្ការ ទប់ស្កាត់ និង​ បង្ក្រាបឲ្យបាន​ទាន់ពេលវេលា​ ។

    មន្ត្រីពាក់ព័ន្ធត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់​រំលឹក​ដាស់តឿន​ប្រជាពលរដ្ឋ​ឲ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​អគ្គិភ័យជាពិសេស​ភ្លើងទៀន ធូប ពេល​សែនព្រេន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី គ្រឿង​ឆេះ​ផ្សេងៗ ព្រមទាំង​ហាមឃាត់​ដាច់ខាត​ការដុត​ផាវដុត​កាំជ្រួច​ដែល​អាច​បង្កឱ្យមាន​អគ្គិភ័យ ឬ​បង្ក​សម្លេង​ផ្ទុះ សម្លេង​រំខាន​ផ្សេងៗ ធ្វើឱ្យប៉ះពាល់​ដល់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមខាហមុខនេះ  ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង