នគរបាល​ខេត្តបាត់​ដំបង ឃាត់​ខ្លួនស្រ្តីម្នាក់​រួម​ជាមួយ​គ្រឿង​ញៀន​ជិត​៣០គីឡូក្រាម

  • បាត់ដំបង៖ កម្លាំងនគរបាលនៃស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង សហការណ៍ជា​មួយ​មន្រ្តី​នគរ​បាល​មន្ទីរ​ប្រឆាំង​បទ​ល្មេីស​​​គ្រឿង​ញៀ​ន​​នៃ​អគ្គស្ន​ង​ការដ្ឋាននគរបាលជាតិ​ នៅថ្ងៃទី​ ៥​ ខែ​ ធ្នូ​  ឆ្នាំ​២០២០ បានបង្រ្កាបករ​ណីគ្រឿង​ញៀន​មួយក​រណី​នៅ​មូល​ដ្ឋានស្រុកកំ​រៀង​ ខេត្តបាត់​ដំបង ដោយបានឃាត់ខ្លួនស្រ្តីម្នាក់រួមជាមួយគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ៣០ដុំធំ​មាន​​ទំងន់ជិត៣០គីឡូក្រាម។

    ​នគរបាល​ខេត្តបាត់ដំបង បានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើជាជនជាតិថៃ មានឈ្មោះ​ផាត់​ ភុំរតនា​ហៅហ្វា​ មាន​ទី​លំ​នៅ​ឃុំណងប៊ុន ​ស្រុកបរ៉ៃ​ ខេត្តត្រាត​ ប្រទេ​ស​​ថៃ។

    ​នគរបាល​ខេត្តបាត់ដំបង បានអោយដឹងទៀតថា ពេលឃាត់ខ្លួននោះ គឺបានដកហូតវត្ថុតាងរួមមាន ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​​មីន​ ម៉ាទឹកក​ក​ICEចំនួន៣០ដុំធំ​ មានទម្ងន់សរុប២​៩៨៥៧,​០២​ក្រាម ទូរស័ព្ទដៃ​ សៀវភៅធនាគារ និងលិខិតឆ្លងដែន។

    បច្ចុប្បន្នជនសង័្សយខាងលេីកំពុងធ្វេីការស្រាវជ្រាវបន្ត​ និងរៀបចំបញ្ជូនទៅតុលាការដេីម្បីផ្តន្ទាទោសតាមច្បាប់៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង