កំពង់ឆ្នាំង៖ រថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង ត្រូវបានឆាបឆេះដោយសារឆ្លងចរន្តអគ្គិសនីក្នុងរថយន្ត ខណះម្ចាស់ចតទុកនៅសំយាបក្បែរផ្ទះ។
ហេតុការណ៍នេះបានកេីតឡេីងវេលាម៉ោង ១១ និង ១០ នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅភូមិសុបិន ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ក្នុងករណីខាងលើ សមត្ថកិច្ចបានអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត និងមិនបណ្ដាលឲ្យឆេះរាលដាលទៅដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះឡើយ៕












