កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២០ លោកសំ ចាន់ថន ប្រធានកិត្តិយសអនុសាខា រួមដំណើរដោយលោក ពុំ សុផល ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការអនុសាខាស្រុកកំពង់លែង បានចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ចែកជូនគ្រួសារក្រីក្រដែលបានវិល ត្រឡប់មកពីក្រៅប្រទេស និង ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន នៅឃុំដារ ចំនួន១៧ គ្រួសារ ឃុំសំរោងសែន៣គ្រួសារ ឃុំស្វាយរំពារ១១ គ្រួសារ ឃុំច្រណូក ៣គ្រួសារ និង ឃុំត្រងិល០៩ គ្រួសារ សរុប៤៣ គ្រួសារ ។
នៅក្នុងឱកាសនោះលោក សំ ចាន់ថន បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ចូលរួមបង្ការ ដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែករយះពេល១៤ថ្ងៃ ត្រូវធ្វើអនាម័យខ្លួនប្រាណជាប្រចាំ លាងសម្អាតដៃជាមួយអាល់កុលឬសាប៊ូអោយបានញឹកញាប់ ការប្រើប្រាស់ម៉ាស់ឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ជម្ងឺកូវីដ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក ។
ប្រជាពលរដ្ឋទាំង៤៣គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន២៥ គីឡូក្រាម, ត្រីខ១យួរ (១០កំប៉ុង), មី១កេស, ទឹកសុីអុីវ ១យួរ ទឹកត្រី ១យួរ សាប៊ូ១ដុំ និង ថវិកាចំនួន២០.០០០ រៀល ៕












