អភិបាលស្រុកកំពង់លែង អំពាវនាវឱ្យសិស្សគោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ

  • កំពង់ឆ្នាំង ៖ លោក យ៉ែម លក្ខណា អភិបាលស្រុកកំពង់លែង បានអំពាវនាវឱ្យសិស្សានុសិស្សចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ។

    photo_2026-11-12_22-26-59.jpg

    ការអំពាវនាវទៅកាន់សិស្សានុសិស្សបែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោក អភិបាលស្រុកដឹកនាំមន្ត្រីជំនាញចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ផលប៉ះពាល់នៃគ្រឿងញៀនការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាក្មេងទំនើង នៅវិទ្យាល័យកំពង់លែង ។

    photo_2026-11-12_22-27-02.jpg

    លោក យ៉ែម លក្ខណា បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវស្តាប់បង្គាប់លោកគ្រូ អ្នកគ្រូ ឳពុក ម្តាយ ត្រូវខិតខំរៀនសូត្រទើបក្លាយខ្លួនជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គមជាតិ ៕ អត្ថបទ៖ ហឹង ចូច

    photo_2026-11-12_22-27-05.jpg
    photo_2026-11-12_22-27-07.jpg

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង