ឆេះ​អូប័រ​មួយ​គ្រឿង បណ្តាល​ឲ្យរងរបួស​មនុស្ស​ ​៣នាក់

  • ភ្នំពេញ៖ អូប័រមួយគ្រឿងបានផ្ទុះម៉ាស៊ីនបណ្តាលឲ្យឆេះយ៉ាងសន្ធោរសន្ធៅ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៦ ខែមិនា ឆ្នាំ២០២១ នៅត្រង៉ចំណុចឆ្លងដរពីត្រើយម្ខាងទៅកោះពេជ្រ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ នៅក្នុង​ហេ​តុ​ការណ៍​នេះ​បណ្តាលឲ្យមនុស្ស៣នាក់គឺ ឪពុក ម្តាយ និងកូនរងរបួសធ្ងន់និងស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញ មនុស្សមួយក្រុម លក្ខណៈគ្រួសារ បាន​ជិះ​រថយន្ត អូស​អូប័រមួយគ្រឿង មកជិះលេងនៅកន្លែងឆ្លងដរ ពីត្រើយម្ខាងទៅទីក្រុងកោះពេជ្រ ខណៈពេលដាក់អូប័រ ទៅដល់លើទឹក ក៏បញ្ឆេះ​ចោលប្រហែល៣០នាទី បន្ទាប់មកមានមនុស្ស៣នាក់ គឺឪពុក ម្តាយ និង កូនបានឡើងលើអូប័រ រួច​ដំឡើង​ម៉ាសុីន​បម្រុងជិះ​ទៅកណ្តា​លទន្លេ ខណៈពេលកំពុងដំឡើងម៉ាសុីនក៏បានផ្ទុះបង្ករជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង ។

    រីឯមនុស្សបានលោតទៅក្នុងទឹក បណ្តាលឲ្យកូនរងរបួសធ្ងន់ ឪពុកនិងម្តាយរងរបួសស្រាល ត្រូវបានបញ្ជូនទៅ​សង្គ្រោះ​នៅមន្ទីរ​ពេទ្យភ្លាម​ៗ ចំណែកអូប័រវិញត្រូវបានភ្លើងឆាបឆេះស្ទើតែទាំងស្រុង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង