អ្នកសារព័ត៌មានជាតិ និងអន្តរជាតិធំៗ មកពី ៤២អង្គភាព ចុះយកព័ត៌មាន និងថតរូបនៅ អតីតទីតាំង Scams នៅជ្រៃធំ

  • អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពី ៤២អង្គភាព ក្នុងនោះស្ថានប័នអន្តរជាតិចំនួន ២៣អង្គភាព នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះយកព័ត៌មាន និថតរូបនៅអតីតទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឈ្មោះ ជីង ស៉ីហួយ ស្ថិតនៅភូមិព្រែកសឹង (ជ្រៃធំ) សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។

    photo_2026-09-22_18-16-26.jpg

    ពិធីនេះរៀបចំដោយលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការសម្របសម្រួល ដឹកនាំដោយក្រសួងព័ត៌មាន ដោយមានការសម្របសម្រួកពីគណៈបញ្ជាការឯកភាពខេត្តកណ្តាល។

    photo_2026-09-22_18-16-28.jpg

    ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវសមត្ថកិច្ចចុះបង្ក្រាបកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ដែលមានឈ្មោះ ឈីវ យិនអ៊ូ ជាកម្មសិទ្ធិករ និងឈ្មោះ ចន រីសស្គីន ជាអ្នកឈរឈ្មោះ។

    photo_2026-09-22_18-16-31.jpg

    ទីតាំងនេះត្រូវបានបិទឃ្លុំ (seal) ទាំងស្រុង ហើយតុលាការបានចេញដីការបង្គាប់ឱ្យចាប់ខ្លួនមេក្លោង ឈ្មោះ ឈីវ យិនអ៊ូ និងឈ្មោះ ចន រីសស្ទីន ហើយសមត្ថកិច្ចអនុវត្តច្បាប់ក៏បានស្នើដាក់មុខ សញ្ញាទាំងពីរ ក្នុងនិវេទន៍ក្រហមរបស់នគរបាលព្រហ្មទណ្ឌអន្តរជាតិ ស្វែងរកចាប់ខ្លួន ផងដែរ។

    photo_2026-09-22_18-16-34.jpg

    ទីតាំងនេះត្រូវបានសង្ស័យថាមានជាប់ពាក់ព័ន្ធជាមួយប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងត្រូវបានម្ចាស់ និងបុគ្គលិកចាកចេញចោលមុនសមត្ថកិច្ចចុះប្រតិបត្តិការត្រួតពិនិត្យ និងឆែកឆេរ។ តាមការត្រួតពិនិត្យទីតាំងនេះមានអគារចំនួន ៥៥ខ្នង ផ្ទះវីឡាចំនួន ១១៣ខ្នង និងមានបន្ទប់ចំនួន ៤ ៧០៧បន្ទប់។

    photo_2026-09-22_18-16-37.jpg

    ចំពោះទីតាំងនេះមានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនព្រីនស៍ គ្រុប របស់បុគ្គល ចេន ហ្ស៉ី ដែលជាធំរបស់ព្រីនស៍ និងត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់បញ្ជូនទៅកាន់ប្រទេសចិនកាលពីពេលកន្លងទៅ។

    photo_2026-09-22_18-16-40.jpg

    ដោយឡែកសម្រាប់វត្ថុតាងដែលរឹបអូសបាននៅក្នុងរង្វង់ប្រតិបត្តិការរួមមាន៖ កុំព្យូទ័រ ៣ ៧៧៩គ្រឿង, ទូរស័ព្ទដៃ ១១ ៥៨៥គ្រឿង, CPU ៥៦គ្រឿង, ម៉ាស៉ីនមេ (Server) ៣៥គ្រឿង, ឯកសណ្ឋាននគរបាលបរទេស ៨កំប្លេរ លិខិតឆ្លងដែន និងសម្ភារៈផ្សេងៗទៀត៕ប្រភព ៖ក្រសួងព័ត៌មាន

    photo_2026-09-22_18-16-43.jpg
    photo_2026-09-22_18-16-45.jpg

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង