ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ឆ្នាំង​ ចាប់​ផ្តើម​ដំណើរ​ការ​ផ្តល់​ពាក្យ​ចូល​ប្រឡង​ក្នុង​ក្រប​ខណ្ឌ​មន្ត្រី​នគរ​បាល​ជាតិ​​

  • កំពង់ឆ្នាំង ៖ស្នងការដ្ខាននគរបាល ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ បានចាប់ផ្តើមដំណើរការផ្តល់ពាក្យប្រឡងចូលក្របចណ្ឌមន្ត្រីនគរបាលជាតិ សម្រាប់បម្រើការ នៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ។

    លោកឧត្តមសេនីយ៍ត្រី អ៊ៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការជ្រើសរើសក្របខណ្ឌមន្ត្រីនគរបាលជាតិ បំពេញជួសប្រចាំឆ្នាំ២០២៤នេះ មានចំនួន៩៤កន្លែង សម្រាប់បម្រើការ នៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ។

    លោក ស្នងការរងបញ្ជាក់ថា នៅពេលនេះក្រុមការងារជ្រើសរើស បានដំណើរការយ៉ាងរលូន ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ត្រឹមត្រូវតាមលក្ខខណ្ឌ នៃការជ្រើសរើស ដែលថ្នាក់លើបានកំណត់ សម្រាប់បុរសមានកម្ពស់ចាប់ពី១,៧០ម៉ែត្រ និងនារីមានកម្ពស់ចាប់ពី ១,៦៥ម៉ែត្រ ឡើងទៅ ។

    នៅព្រឹកថ្ងៃច័ន្ទទី២១ តុលានេះ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យមើលសកម្មភាព នៃកិច្ចដំណើរការផ្តល់ពាក្យប្រឡងប្រជែងជ្រើសរើសចូលក្របខណ្ឌមន្ត្រីនគរបាលជាតិ នៅស្នងការដ្ខាននគរបាលខេត្តកំពង់ឆ្នាំងផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង