ឆេះ​ផ្ទះ​អស់​៣​ខ្នង​នៅ​ស្រុក​សំរោង​ទង​ ខេត្ត​កំព​ង់​ស្ពឺ​ បណ្តាល​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង​

  • ផ្ទះចំនួន៣ខ្នងត្រូវបានអគ្គិសភ័យលេបត្របាក់អស់ទាំងស្រុង កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅក្នុងភូមិរើងពើង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

    មន្ត្រីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ករណីគ្រោះអគ្គិសភ័យនេះផ្តើមចេញពីការទុស្សេខ្សែភ្លើង ត្រង់កន្លែងព្រីសម្រាប់ដោតឌុយទូរទឹកកក នៅផ្ទះឈ្មោះ រិត សុខ អាយុ៦៤ឆ្នាំ ជាកសិករ មានប្រពន្ធឈ្មោះ រិត មាន អាយុ៦១ឆ្នាំ ។ ផ្ទះដែលឆេះនេះ ថ្មក្រោម ឈើលើ មានទំហំ៦ម៉ែត្រគុណ៨ម៉ែត្រ។

    ប្រភពខាងលើ បានឲ្យដឹងទៀតថាភ្លើងបានបង្ករការឆេះរាលដាលទៅផ្ទះចំនួន២ខ្នងផ្សេងទៀតដែលស្ថិតនៅអមសងខាងអស់គ្មានសល់ បើទោះបីមានការអន្តរាគមន៍បាញ់ពន្លត់ពីក្រុមរថយន្ត ពន្លត់អគ្គិភ័យ នៃអង្គភាពអាវុធហត្ថនិងស្នងការដ្ឋាននគរបាលខេត្តយ៉ាងណាក៏ដោយ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង