អភិ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​ ក្រើន​រំ​លឹក​ដល់​មន្ត្រី​ជំ​នាញ​និង​មន្ត្រី​អា​ជ្ញា​ធរ​ត្រូវ​សហ​ការ​ទប់​ស្កាត់​ការ​ កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​យក​ធ្វើ​ជា​កម្ម​សិទ្ធិ​​

  • កំពង់ឆ្នាំង ៖ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានក្រើនរំលឹកដល់មន្រ្តីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវសហការគ្នាឲ្យបានល្អ ទប់ស្កាត់ការកាប់រុករាន ទន្ទ្រាន ឈូសឆាយដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិ ដោយខុសច្បាប់ឲ្យមានប្រសិទ្ធិភាព ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានធ្វើការក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទបែបនេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ ។

    ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ផ្ទៃដីព្រៃលិចទឹកស្ថិតក្នុងតំបន់៣ ជាង២ពាន់ហិកតាត្រូវជនខិលខូច លួចកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិដោយមិនស្របច្បាប់ ។ ក្រោយពីបានដកហូតមករក្សាទុកជាសម្បត្តិរបស់រដ្ឋវិញ កាលពីពេលថ្មីៗនេះអាជ្ញាធរខេត្ត បានសហការជាមួយក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ដាំកូនឈើព្រៃលិចទឹកឡើងវិញ នៅលើដីដែលបានដកហូតនោះផងដែរ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានសង្កត់ធ្ងន់ថា មន្ត្រីជំនាញដែលពាក់និងមន្ត្រីអាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នា ការពារឲ្យបានមត់ចត់បំផុត បើមានសកម្មភាពល្មើសជាបន្តទៀតត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដោយមិនមានការលើកលែងនោះឡើយ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង