សម្តេច​ធិប​តី​ប្រគល់​ប័ណ្ណសរ​សើរ​និង​រង្វាន់​ដល់​រដ្ឋ​បាល​ខេត្ត​៦​ ដែល​មិន​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​អំឡុង​ពេល​ចូល​​ឆ្នាំ​ថ្មី​

  • កំពង់ឆ្នាំង ៖នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអញ្ជើញប្រគល់ប័ណ្ណសរសើរ និងរង្វន់ដល់រដ្ឋបាល​ខេត្តទាំង៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍ អំឡុងពេលចូលឆ្នាំថ្មី ប្រពៃណីជាតិ ។

    ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៦ ខែមេសា កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយជាខ្លាំង ចំពោះការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី បានល្អ ប្រសើរនៅទូទាំងរាជធានី ខេត្ត បង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។

    ទន្ទឹមនឹងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសឧបត្ថម្ភថវិកាចំនួន ២០០លានរៀល និងភេសជ្ជៈប្រមាណ១ពាន់កេស ក្នុងមួយខេត្ត ដល់ខេត្តចំនួន៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

    ខេត្តទាំង៦នោះរួមមាន ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តមណ្ឌលគិរី ខេត្តកោះកុង ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ ។ រដ្ឋបាលខេត្តនិមួយៗទទួលបាន៖ប័ណ្ឌសរសើរ១ ថវិកាចំនួន២០០លានរៀល និងភេសជ្ជៈ ចំនួន១ពាន់កេស ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង