ស៊ីម៉ាក់​បិទ​វគ្គ​ហ្វឹក​ហ្វឺន​ជំនាញ​បច្ចេក​ទេស​ដឹក​នាំ​ប្រតិបត្តិ​ការ​បោស​សម្អាត​ និង​កម្ទេច​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​កម្រិត​៣​ ជំនាន់​ទី១២​

  • កំពង់ឆ្នាំង ៖ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង បានធ្វើពិធីបិទវគ្គហ្វឹកហ្វែឺនជំនាញបច្ចេកទេសដឹកនាំប្រតិបត្តិការបោសសម្អាត និងកម្ទេចយុទ្ធមិនទាន់ផ្ទុះ កម្រិត៣ ជំនាន់ទី១២ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភីរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ។

    វគ្គហ្វឹកហ្វឺននេះមានសិក្ខាកាមចូលរួមសរុប ចំនួន៩១នាក់ ក្នុងនោះជំនាញបច្ចេកទេសកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះកម្រិត៣ ជំនាន់ទី១២ ចំនួន៣៥នាក់,ជំនាញការគ្រប់គ្រង វិន័យសណ្តាប់ធ្នាប់ និងលំហាត់របៀប ចំនួន២០នាក់ ,និងជំនាញគរុកោសល្យគ្រូឯកទេស ចំនួន៣៦នាក់ ។

    ថ្លែងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺននេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានគូសបញ្ជាក់ថា ចង់សម្រេចគោលដៅ ក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាពជំនាញ វិជ្ជាជីវៈ ប្រកបដោយទេពកោសល្យ បុិនប្រសព និងប្រកបដោយគុណធម៌គោរពស្រលាញ់ សន្តិភាពនោះ ការខិតខំរបស់អង្គភាពមិនត្រឹមតែពង្រឹងហេដ្ឋារចនាសម្ពន្ធ័រូបវន្ត ឱ្យកាន់តែមានផាសុខភាពប៉ុណ្ណោះទេ ប៉ុន្តែបានខិតខំកែទំរង់ពង្រឹងសមត្ថភាព គុណភាព និងទេពកោសល្យគ្រូ ប្រពន្ធ័លេីកទឹកចិត្តនិងគាំទ្រខាងសេដ្ឋកិច្ចសង្គម ដល់គ្រូ ក៏ដូចជាការពង្រឹងមូលធនធាតុទន់ គឺចំណេះដឹងរបស់គ្រូ ហើយទន្ទឹងមន្ត្រីបានបញ្ចប់ការសិក្សាត្រូវទទួលបានប្រាក់កំរិតជំនាញបន្ថែម ផងដែ ។

    ឯកឧត្តម ហេង រតនា បានមានប្រសាសន៍ថា វិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីន របស់អង្គភាពស៊ីម៉ាក់ ( CMAC ) បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការហ្វឹកហ្វឺនជំនាញបច្ចេកទេសនិងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ ក្នុងវិស័យសកម្មភាពមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ពិសេសបណ្តាប្រទេស ដែលទទួលរងផលប៉ះពាល់ ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង