កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចបិទជាបណ្តោះអាសន្នលើកទី២ផ្សារលើ ក្នុងភូមិសាស្ត្រភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុង កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ តទៅរហូតដល់មានការសម្រេចជាថ្មី ។

ការបិទជាបណ្តោះអាសន្នផ្សារលើ ក្នុងក្រុងកំពង់ឆ្នាំងជាលើកទី២ គឺដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ”បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី ប្រភេទDelta ជាអាជីវករលក់ដូរនៅក្នុងផ្សារនេះ ។

រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏កំណត់នៅក្នុងអំឡុងពេលបិទជាបណ្តោះអាសន្ននេះ តម្រូវអោយហ៊ុព័ទ្ធទីតាំងផ្សារលើទាំងមូល ផ្អាក ស កម្ម ភា ព លក់ដូរ និង ការ ចេញ-ចូលទីតាំងនេះ តម្រូវឱ្យអាជីវករផ្សារលើទាំងអស់ធ្វើចត្តាឡីស័កតាមលំនៅឋាន និងទីសំ ណាក់ រៀង ៗខ្លួន ឱ្យបានម៉ត់ចត់ តាមការណែនាំ របស់ ក្រសួងសុខាភិបាល និង ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើ ចត្តា ឡីស័ក និង យកសំណាក។
រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏អំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចេញ-ចូល និងអ្នកមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុង ទី តាំង ផ្សារលើ ត្រូវ តាម ដានសុខភាពរបស់ខ្លួនជាប់ជាប្រចាំ និងសូមប្រញាប់ទំនាក់ទំនងមកក្រុមការងារមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ឬ មណ្ឌលសុខភាពដែលនៅជិត បំផុត ដើម្បីយកសំណាកធ្វើតេស្តជាបន្ទាន់ ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នេះ តទៅរៀង រាល់ ម៉ោងធ្វើការ និងត្រូវធ្វើចត្តាឡីស័កស្របតាមការណែនាំ។
សូមបញ្ជាក់ថា ផ្សារលើខេត្តកំពង់ឆ្នាំង ជាផ្សារដែលធំជាងគេ នៅក្នុងខេត្តនិងមានមនុស្សចេញចូលច្រើន។ ផ្សារនេះមានទីតាំងស្ថិតក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ត្រូវបានអាជ្ញាធរសម្រេចបិទខ្ទប់ម្តងរួចមកហើយ បន្ទាប់ពីក្រុមគ្រូពេទ្យ រកឃើញមានអាជីវករ ដែលកំពុងលក់ដូរ នៅក្នុងផ្សារនេះ ឆ្លងជំងឺកូវិដ១៩ ដើម្បីទប់ស្កាតកុំឲ្យមានការឆ្លងរាលដាលកាន់តែធំ ។
សូមបញ្ញ្ជាក់បន្ថែមថា គិតត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ខេត្តកំពង់ឆ្នាំង មានអ្នកវិជ្ជមានកូវិដ១៩ សរុបចំនួន២ ៩០៩នាក់
,ជាសះស្បើយសរុបចំនួន២ ៥៥៥នាក់,ស្លាប់សរុបចំនួន៩០នាក់,កំពុងសម្រាកព្យាបាលសរុបចំនួន២៦៤នាក់ ៕


