កំពង់ឆ្នាំង ៖ថ្ងៃឈប់សម្រាក ចំនួន៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គឺថ្ងៃទី២៦,២៧,២៨ខែវិច្ឆិកា ឆ្នាំ២០២៣ មានភ្ញៀវទេសចរ បានមកលេងនៅតាមវត្តអារាម និងរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ឆ្នាំង ចំនួនជាង៥នាក់។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី២៩ វិច្ឆិកា នេះ ។

លោក សេង សាលី បានឲ្យដឹងថា សម្រាប់ថ្ងៃឈប់សម្រាក រយះពេល៣ថ្ងៃនេះ មានភ្ញៀវទេសចរ មកលេងនៅតាមរមណីយដ្ឋានច្រើនជាងថ្ងៃធម្មតា គឺមានចំនួន ៥២ ៤៩៣នាក់ ក្នុងនោះភ្ញៀវបរទេស ចំនួន ៣៥០នាក់។ហើយនៅរាត្រីថ្ងៃទី២៧ វិច្ឆិកា ភ្ញៀវទេសចរបានមកលេង នៅតាមទីវត្តអារាមច្រើន ពីព្រោះនៅតាមវត្ត មានប្រារព្វពិធីសំពះព្រះខែ អកអំបុក ដោយវត្តខ្លះមានការសំដែងសិល្បៈ ក្បាច់គុណល្បុកតោ បោកចំបាប់ ព្រមទាំងមានការបង្ហោះគោម និងបាញ់កាំជ្រួច អបអរសាទរ បង្ករភាពសប្បាយរីករាយ ជូនដល់បងប្អូន ប្រជាពលរដ្ឋផងដែរ ៕











