កំពង់ឆ្នាំង ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា ការប្រើប្រាស់សម្ភារៈប្លាស្ទិកនៅលើពិភពលោកបាននិងកំពុងបង្កជាបញ្ហាដល់បរិស្ថាន និងសុខុមាលភាពមនុស្ស សត្វលើភពផែនដី។

ឯកឧត្តម រដ្ឋមន្ត្រីបានថ្លែងឲ្យដឹងបែបនេះ នៅក្នុងយុទ្ធនាការផ្សព្វផ្សាយបរិស្ថានគ្មានថង់ប្លាស្ទិក នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ។

ឯកឧត្តម អ៊ាង សុផល្លែត បានឲ្យដឹងថា មកទល់ឆ្នាំ២០២២ នៅទូទាំងពិភពលោក បានផលិតនិងប្រើប្រាស់សម្ភារប្លាស្ទិកប្រមាណ ៩,៥ពាន់លានតោន ក្នុងអត្រាកំណើន ៣% ជារៀងរាល់ឆ្នាំ។ ក្រោយពីការប្រើប្រាស់សំណល់ប្លាស្ទិកត្រូវបានបោះចោលហើយមានតែប្រមាណ៩% នៃបរិមាណសំណល់ប្លាស្ទិក សរុបលើពិភពលោកប៉ុណ្ណោះ ដែលបានយកមកកែច្នៃផលិតឡើងវិញ រីឯសំណល់ប្លាស្ទិក ៩១%ទៀត ត្រូវបានយកទៅទីលានទុកដាក់សំរាម ឬដុតចោល និងចោលរាយប៉ាយតាមទីវាល រួចបន្តធ្លាក់ចូលទៅក្នុងប្រភពទឹកហូរចាក់ចូលទៅក្នុងសមុទ្រប្រមាណជាង ៨លានតោនក្នុង១ឆ្នាំ។

ការបង្កើតសំណល់ប្លាស្ទិកក្នុងបរិមាណដ៏ច្រើន គួបផ្សំនឹងវិធានការគ្រប់គ្រងនៅមានកម្រិតបានបង្កបញ្ហាបរិស្ថានជាច្រើនដូចជា៖ ការបំពុលខ្យល់ការបំភាយឧស្ម័ន ផ្ទះកញ្ចក់ដោយការដុត សំណល់ប្លាស្ទិកការប៉ះពាល់សុខភាពមនុស្ស-សត្វដោយកំណើនវត្តមានពពួកមីក្រូប្លាស្ទិក ក្នុងប្រភពទឹកសាធារណៈ និងការបង្កគ្រោះថ្នាក់ដល់ជីវៈចម្រុះ ពីសំណល់ប្លាស្ទិកយ៉ាងច្រើននៅក្នុងសមុទ្រ និងមហាសមុទ្រ។

ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់សេដ្ឋកិច្ចបៃតង» ដែលគោលដៅជាយុទ្ធសាស្ត្រ គឺការកាត់បន្ថយការបំពុលនិងផលប៉ះពាល់បរិស្ថាន ជាអតិបរមា ការពង្រឹងការគ្រប់គ្រងទឹក, ការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការចូលរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុសកល ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព។ ការងារគ្រប់គ្រងសំណល់រឹងទីប្រជុំជន និងប្លាស្ទិកក៏ត្រូវបានកំណត់ជាអាទិភាពនៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨។

សម្រាប់នៅក្នុងខេត្តកំពង់ឆ្នាំង គ្រឹះស្ថានអប់រំសាធារណៈ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់វិទ្យាល័យមានចំនួន ៣៩៦សាលា និងសិស្សានុសិស្សសរុបចំនួន ១២០,៨១៣នាក់។ សិស្សានុសិស្សនៅទូទាំងប្រទេសមានចំនួន សរុបប្រមាណជាង ៣,៧លាននាក់ បើយើងអាចកាត់បន្ថយការប្រើប្រាស់ ក៏ដូចបញ្ឈប់ការបង្កើតសំណល់ថង់ប្លាស្ទិកក្នុង ១ថ្ងៃ បានចំនួនប្រមាណ១៥លានថង់ដែរ ៕











