ក្រ​សួង​បរិស្ថាន​សហកា​រជាមួយ​រដ្ឋ​បាល​ខេត្ត​កំពង់​ឆ្នាំង​ ធ្វើយុទ្ធ​នា​ ការ​ផ្សព្វ​ផ្សាយ​ បរិស្ថាន​គ្មាន​ថង់​ប្លា​​ស្ទិក​​

  • កំពង់ឆ្នាំង ៖ក្រសួងបរិស្ថានបានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ធ្វើយុទ្ធនាការផ្សព្វផ្សាយបរិស្ថានគ្មានថង់ប្លាស្ទិក ក្រោមប្រធានបទ« ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ » នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមទីតាំងចំនួន៨ និងសាលារៀនចំនួន៣៩៦កន្លែង ដោយមានអ្នកចូលរួមជាង​១២ម៉ឺននាក់ នៅទូទាំងខេត្ត ។

    យុទ្ធនាការផ្សព្វផ្សាយ បរិស្ថានគ្មានថង់ប្លាស្ទិក នៅខេត្តកំពង់ឆ្នាំង នៅថ្ងៃនេះ ប្រារព្វធ្វើក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម ជនបទ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ។

    យុទ្ធនាការនេះដែរ រៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយជាផ្លូវការនូវចលនាទូលំទូលាយរួមគ្នាកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា តាមគោលការណ៍ស្ម័គ្រចិត្តស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក,ជំរុញនិងលើកទឹកចិត្តដល់អាជីវករឱ្យបញ្ឈប់ជាអចិន្រ្តៃយ៍នូវការផ្តល់ថង់ប្លាស្ទិកដោយមិនគិតថ្លៃដល់អតិថិជន,ចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ តាមរយៈការផលិតកន្រ្តកដែលធ្វើពីចចូតជាផលិតផលក្នុងស្រុក។

    នៅក្នុងពិធីនេះក៏មានការចុះអនុស្សរណៈរវាងក្រសួងបរិស្ថាន ជាមួយកាកបាទក្រហមកម្ពុជា រដ្ឋបាលខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងខេត្តពោធិសាត់ ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង