រដ្ឋសភា​ផ្តល់​សុពល​ភាព​ នៃ​អាណត្តិ​របស់​បេក្ខជន​ជាប់​ឆ្នោត​ តំណាង​រាស្ត្រ ​ចំនួន​២៩រូ​ប​ ជំនួស​តំណាង​រាស្ត្រ​ដែល​​បាន​សុំលា​លែង​ចូល​ជា​សមា​ជិក​រាជ​រដ្ឋា​ភិបាល​

  • ភ្នំពេញ៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣១ ខែសីហានេះ បានបន្តដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ដែលមានកូរ៉ុមសមាជិកសមាជិការដ្ឋសភា ចំនួន៨៧រូប ។ សម័យប្រជុំរដ្ឋលើកទី១ មានរបៀបវារៈ ចំនួន២ដូចខាងក្រោមន ១. រដ្ឋសភាបានសម្រេចអំពីសុពលភាព នៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ចំនួន ២៩រូប ជំនួសតំណាងរាស្ត្រ ដែលបានសុំលា
    លែង ចូលជាសមាជិករាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ។

    សមាជិកសភាទាំង២៩រូប ដែលចូល កាន់តំណែងត្រូវធ្វើពិធីស្បថ នៅក្នុងព្រះបរមរាជវាំង នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ។ ២. រដ្ឋសភា បានបោះឆ្នោតជ្រើសតាំងលោក យក់ ង៉ុយជាសមាជិក ក្រុមប្រឹក្សាធម្មនុញ្ញមានសំឡេងគាំទ្រចំនួន ៨៧/៨៧ សំឡេង ជំនួសលោក សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង