កម្លាំង​ចម្រុះ​បង្រ្កាប​របាំង​សាច់​អួន​១០​កន្លែង​ នៅ​ក្នុង​ស្រុក​ជល​គិរី​

  • កំពង់ឆ្នាំង ៖ នៅថ្ងៃទី៣ខែ តុលា ឆ្នាំ២០២២ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយគណ:បញ្ចាការ ឯកភាពស្រុកជលគីរី កងរាជអាវុធហត្ថស្រុកជលគីរី កម្លាំងសហគមន៍ ចុះបង្រ្កាបបទល្មើសជលផល នៅចំណុចបឹងក្រាយនិងមុខវត្តឬស្សីដង្គួចក្នុងភូមិសាស្ត្រ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

    នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅថ្ងៃនេះ កម្លាំងចម្រុះ បានសម្រេចរុះរើនិងបំផ្លាញចោលនៅនឹងកន្លែងមាន របាំងសាច់អួនចំនួន ១០កន្លែង ប្រវែង១២០០ម៉ែត្រ លបលូសាច់អួនចំនួន
    ១០មាត់ បង្គោលចំនួន៨០០ដើម និងចាក់លែងកូនត្រីចម្រុះចំនួន៥០គីឡូក្រាម ទៅក្នុងដែនទឹកធម្មជាតិវិញ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង