រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា​ ចាប់​ពី​ពេល​នេះ​ ស្ថាប័ន​ព័ត៌​មាន​ណា​ដែល​ផ្សព្វ​ផ្សាយ​ប្រើ​ពាក្យ​អ​សុ​រោះ​ ក្រសួង​ព័ត៌​មាន​នឹង​អនុវត្ត​តាម​និតិ​វិធី​និង​បទ​ដ្ឋាន​គតិ​យុត្តិ ​ដោយ​លុប​​អាជ្ញា​ប័ណ្ឌ​តែ​ម្តង​

  • ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ជាថ្មីម្តងទៀតថា ចាប់ពីពេលនេះ ស្ថាប័នព័ត៌មានណាដែលផ្សព្វផ្សាយប្រើពាក្យអសុរោះ ក្រសួងព័ត៌មាន នឹងអនុវត្តតាមនិតិវិធីនិងបទដ្ឋានគតិយុត្តិ ដោយលុបអាជ្ញាប័ណ្ឌតែម្តង ។


    ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ ដែលបានធ្វើឡើង នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ។
    ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍បញ្ជាក់ថា ចាប់ពីពេលនេះស្ថាប័នព័ត៌មានណាដែលផ្សព្វផ្សាយប្រើពាក្យអសុរោះ ក្រសួងព័ត៌មាននឹងអនុវត្តតាមនិតិវិធី និង បទដ្ឋានគតិយុត្តិ ដោយលុបអាជ្ញាប័ណ្ឌតែម្តង ។ នេះជាប្រសាសន៍ណែនាំ របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ ក្រសួងព័ត៌មាន បានសម្រេចលុបចោលអាជ្ញាប័ណ្ឌសារព័ត៌មានមួយ បន្ទាប់ពីបានឡាយតាមរយៈទំព័រសារព័ត៌មានរបស់ខ្លួន ដោយប្រើនូវពាក្យសំដីមិនសមរម្យនិងជេប្រមាថអ្នកដ៏ទៃ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង