ផ្ទុះ​ឡ​ដុត​ស.ព​នៅ​ស្រុក​ជើង​ព្រៃ​ស្លាប់​ អា​ចារ្យ​ភ្លុក​ម្នាក់​

  • សំឡេងផ្ទុះបានលន់លឺចេញពីឡបូជាស.ព មួយ ស្ថិតក្នុងភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ បានបណ្តាលឱ្យបុរសវ័យ៧២ឆ្នាំ ជាអាចារ្យបូជាសព ប្រចាំនៅទីនោះបានស្លា.ប់ នៅនឹងកន្លែង ដោយសារបន្ទះទ្វារដែករបើក​ខ្ទាតមកត្រូវចំក្បាល កាលពីរសៀលថ្ងៃទី ២៧ សីហានេះ។

    សមត្ថកិច្ចកិច្ចស្រុកជើងព្រៃបានឱ្យដឹងថា បុរសរងគ្រោះ ឈ្មោះ ហ៊ឹម សឿន មានទីលំនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ។ នៅពេលយកស.ពដាក់ចូលក្នុងមេនឡបូជាស.ពរួចរាល់ ជនរងគ្រោះបានដុតភ្លើងដូចសព្វដង ហើយបានបិទទ្វារឡ បានរយៈពេលជិតមួយម៉ោង ក៏មានសំឡេងផ្ទុះរបើកទ្វារឡដុតស.ព ប៉ើងមកត្រូវចំក្បាលលោក ហ៊ឹម សឿន ជាអាចារ្យភ្លុកដួលស្លាប់ភ្លាមៗ តែម្តង។

    សមត្ថកិច្ចបានបញ្ជាក់ថា ជុំវិញករណីផ្ទុះឡដុតស.ពនេះ ខាងជំនាញ និង អាជ្ញាធរស្រុកជើងព្រៃបានសន្និដ្ឋានថា ផ្តើមពីការស្ទះខ្យល់ក្នុងឡ ព្រោះឡនោះខកខានប្រើយូរ អាចធូលី ស្លឹកឈើជ្រុះចូលមិនបានសម្អាត ពេលប្រើប្រាស់ក៏ស្ទះបង្កឱ្យមានការផ្ទុះតែម្តង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង