កំពង់ឆ្នាំង ៖ ព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សឹង សំណាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់លែង ព្រមទាំងក្រុមការងារអន្តរក្រសួង បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និង ចុះពិនិត្យទីតាំងដីស្នើសុំកែសម្រួលព្រំប្រទល់តំបន់២ និង តំបន់៣ នៃតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំផ្លូវទូក ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

នៅពេលរសៀលថ្ងៃដដែលនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបន្តដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ដីពីការស្នើសុំកែសម្រួលព្រំប្រទល់តំបន់២ និង តំបន់៣ ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ និង អាស្រ័យផល នៃតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ផងដែរ ៕











