ឯក​ឧត្តម​ បណ្ឌិត​សភា​ចារ្យ​ អ៊ុក​ រ៉ាប៊ុន​ ណែនាំ​ឲ្យ​មន្ត្រី ​ចុះ​មូល​ដ្ឋាន​ខេត្ត​កំពង់​ឆ្នាំង​ទាំងអស់​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​និង​សំណូម​ពរ​របស់​​ប្រ​ជា​ពល​រដ្ឋ ​

  • កំពង់ឆ្នាំង ៖ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានធ្វើការណែនាំឲ្យមន្ត្រីចុះមូលដ្ឋានទាំងអស់ត្រូវយកចិត្តទុកដាក់ ចុះដោះស្រាយបញ្ហា និង សំណូមពរ របស់ប្រជាពលឲ្យបានលឿន និង មានប្រសិទ្ធ
    ភាព ។


    ឯកឧត្តម បណ្ឌុិតសភាចារ្យ បានធ្វើការណែនាំដល់មន្ត្រីឲ្យយកចិត្តទុកដាក់បែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ក្រុមការងាររាជរដ្ឋាភិ
    បាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៩ខែសីហា ឆ្នាំ២០២២ ។

    ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍បញ្ជាក់ទៀតថា មន្ត្រីក្រុមការងារទាំងអស់ត្រូវចុះទៅដល់មូលដ្ឋាន ជួបជាមួយប្រជាពលរដ្ឋ
    ដើម្បី​ពិនិត្យមើលពីបញ្ហាប្រឈម និង តម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ ហើយធ្វើការដោះស្រាយឲ្យបានទាន់ពេលវេលា ។ ជាមួយនេះត្រូវរៀបចំវេទិការ​សាធារណៈ ផ្សព្វផ្សាយនិងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ មានភាពល្អប្រសើរនៅគ្រប់មូលដ្ឋាន ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង