រយះ​ពេល​២​ថ្ងៃ​កម្លាំង​ចម្រុះ​បង្ក្រាប​បទ​ល្មើស​របាំង​សាច់​អួន​៦​កន្លែង​ និង​របាំង​ស្បៃ​មុង​៣១​កន្លែង​ នៅ​ក្នុង​ភូមិ​​សាស្ត្រ​ ស្រុក​ជល​គិ​​រី​

  • កំពង់ឆ្នាំង៖ទោះជាមានការបង្ក្រាបជាបន្តបន្ទាប់ក៏បទល្មើសនេសាទនៅតែបន្តកើតមាន នេះគឺផ្តើមចេញពីជនខិលខូចមួយចំនួន គិតតែពីផល
    ប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបានគិតពីការវិនាសហិនហោច នៃមច្ឆជាតិឡើយ ។

    លោក លី ឡា នាយខណ្ឋរដ្ខបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា រយះពេល២ថ្ងៃ គឺថ្ងៃទី១៧,១៨ ខែសីហា ឆ្នាំ២០២៣ កម្លាំងចម្រុះបានចុះបង្ក្រាប ដោយបានធ្វើការរុះរើបំផ្លាញចោល របាំងសាច់អួន ចំនួន៦កន្លែង និងរបាំងស្បៃមុងចំនួន៣១កន្លែង នៅក្នុងភូមិសាស្ត្រ ស្រុកជលគិរី ។

    លោក នាយខណ្ឌរដ្ឋបាលជលផល បានឲ្យដឹងថា នៅថ្ងៃទី១៧ សីហា កម្លាំងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផល ខាងត្បូងបឹងទន្លេសាប មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច ស្រុកជលគិរី ចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រឃុំជលសា និងឃុំព្រៃគ្រី ដោយបានធ្វើការរុះរើបំផ្លាញចផល របាំងសាច់អួន៦កន្លែង ប្រវែង៦០០ម៉ែត្រ លូសាច់អួន៨គ្រឿង បង្គោល២៥០ដើម ។ របាំងស្បៃមុង១៨កន្លែង ប្រវែង៧០០
    ម៉ែត្រ លូស្បៃមុង១៨មាត់ បង្គោលចំនួន៣០០ដើម និងចាក់លែងត្រីល្អិតៗចូលទៅក្នុងដែនទឹកធម្មជាតិវិញ ចំនួន២៧០ គីឡូក្រាម ។

    ដោយឡែកនៅថ្ងៃទី១៨ សីហា កម្លាំងសង្កាត់រដ្ឋបាលជលផល ជលគិរី សហការជាមួយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រឃុំពាមឆ្កោក ដោយបានរុះរើបំផ្លាញចោលរបាំងស្សៃមុង១៣កន្លែង ប្រវែង៥០០ម៉ែត្រ លូស្បៃមុង១៣មាត់ បង្គោល២០០ដើម និងចាក់លែងត្រីល្អិតៗ ចូលទៅក្មុងដែនទឹកធម្មជាតិវិញ ចំនួន១៥០ គីឡូក្រាម ។

    លោក លី ឡា បានបញ្ជាក់ទៀតថា បទល្មើសនេសាទ ទោះជាបង្ក្រាបយ៉ាងណាក៏មិនអស់ដែរបើអ្នកប្រព្រឹត្តមិនបជ្ឈប់សកម្មភាព ។ ក្នុងរយះពេលកន្លងទៅនេះ មន្ត្រីជំនាញបានចុះល្បាត និងបង្ក្រាបជាប្រចាំ និងបានចុះទៅផ្សព្វផ្សាយច្បាប់ស្តីពីជលផលផល ជាបន្តបន្ទាប់ ប៉ុន្តែនៅតែមានអ្នកលួចប្រព្រឹត្ត ដែលទាមទាឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ចចុះបង្ក្រាបជាប្រចាំតែម្តង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង