ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ​ខេត្តកំ​ពង់​ឆ្នាំង​ មានបេក្ខ​ជន​ជាង​៤​ពាន់​នាក់​

  • កំពង់ឆ្នាំង ៖ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ( បាក់ឌុប )នៅឆ្នាំនេះ ខេត្តកំពង់ឆ្នាំង មានបេក្ខជនដែលបានដាក់ពាក្យ សរុបចំនួនជាង​៤ពាន់នាក់ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក សុឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ។

    លោកប្រធានមន្ទីរបានឲ្យដឹងថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ២០២៣នេះ ខេត្តកំពង់ឆ្នាំង មានបេក្ខជនសរុបចំនួន ៤ ៣៣០នាក់ ស្រីចំនួន២ ៣៥៧នាក់។ មានមណ្ឌលប្រឡងចំនួន៨មណ្ឌល ចែកចេញជា១៧៤បន្ទប់ ។ក្នុងនោះ ថ្នាក់វិទ្យាសាស្រ្ត មាន២មណ្ឌល ចែកចេញជា៤២បន្ទប់ មានបេក្ខជន ចំនួន១ ០៤៧នាក់ ស្រីចំនួន៦៩១នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន៦មណ្ឌល ចែកចេញជា១៣២បន្ទប់ មានបេក្ខជនចំនួន ៣ ២៨៣នាក់ ស្រី១ ៦៦៦នាក់ ។

    នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៊ូជុំសិរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញបើកវិញ្ញាសាប្រឡង នៅមណ្ឌល ប្រឡងសាលាបឋមសិក្សាគិរីសុវណ្ណវង្ស ស្ថិតក្នុងស្រុករលាប្អៀរ ជាមួយលោក លោកស្រី ជប្រធានមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ ។

    នៅក្នុងឳកាសនោះ ឯកឧត្តម ប៊ូ ជុំសិរី និងលោក យិន សាវ៉េន អភិរងបាលខេត្តកំពង់ឆ្នាំង បានផ្តាំផ្ញើដល់បេក្ខជន ដែលបានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣នេះ ត្រូវខិតខំធ្វើកិច្ចការរៀងៗខ្លួន ស្របតាមការណែនាំ របស់ក្រសួងអប់រំ យុវជននិងកីឡា ដែលបានកំណត់ ដើម្បីធានារក្សាឱ្យបានការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ប្រព្រឹត្តទៅដោយរលូន ប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិ
    ភាព តម្លាភាព ប្រសិទ្ធភាព និងយុត្តិធម៌ ពោលគឺ អ្នកចេះ គឺជាប់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង