កំពង់ឆ្នាំង ៖ ការប្រកួតកីឡាសិស្សបឋមសិក្សា និង មធ្យមសិក្សានៅទូទាំងខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមបើកការ ប្រកួតហើយដែលពិធីបើកការ ប្រកួតនេះប្រារព្ធធ្វើ កាលពីរសៀល ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង។

លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការប្រកួតកីឡាសិស្សបឋមសិក្សា និង មធ្យមសិក្សាឆ្នាំ២០ ២១ -២០២២នេះ ខេត្តកំពង់ឆ្នាំង ដោយចាប់ផ្តើមពី ថ្ងៃទី១៥ ដល់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០ ២២ ។ ប្រកួតលើវិញ្ញាសាបាល់ទាត់ បាល់បោះ បាល់ទះ និង អត្តពលកម្ម ដោយមានកីឡាករ កីឡាការនី ចូលរួម ប្រកួតសរុប ចំនួន១ ៧៦០នាក់ ៕











