ភ្ញៀវ​ទេសចរណ៍​ជាង​៧ម៉ឺន​នាក់​មក​លេង​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ នៅ​ខេត្ត​កំពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖ ភ្ញៀវទេសចរប្រម៉ាណជាង៧ម៉ឺននាក់ បានមកលេងកំសាន្ត នៅខេត្តកំពង់ឆ្នាំង ក្នុងឱកាសនៃពិធីបុណ្យឆ្លងឆ្នាំង សកល២០២១•២០២២ ។ នេះបើយោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ។

    នៅក្នុងរបាយការណ៍របស់មន្ទីរទេសចរណ៍ បានបញ្ជាក់ឲ្យដឹងថា ភ្ញៀវទេសចរជាង៧ម៉ឺននាក់នេះមានមកពីតាមបណ្តាស្រុកនានា ក្នុងខេត្តកំពង់ឆ្នាំងនិង មានមកពីខេត្តផ្សេងៗផងដែរ ។

    សូមបញ្ជាក់ថា ពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំ៣ទីតាង គឺនៅសួនច្បារវិមានឯករាជ្យ នៅសួនសម្តេចចៅហ្វាវាំងគង់សំអុល ក្នុងក្រុងកំពង់ឆ្នាំង និង នៅទំនប់ឈ្វាំងសែនជ័យ ក្នុងស្រុករលាប្អៀរ ។ នៅទីតាំងទាំង៣នេះ មានការរៀបចំតុបតែង ដាក់ភ្លើងចម្រុះពណ៌ បង្ហោះគោម បាញ់កាំជ្រួច និង មានការប្រគំតន្រ្តីផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង