ក្រុម​ការ​ងារ​តាម​ដាន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ក្លែង​ក្លាយ​របស់​មន្ទី​រ​ព័ត៌​មាន​ខេត្ត​កំពង់​ឆ្នាំង​ចូល​រួម​ប្រ​ជុំ​បូក​សរុប​ប្រ​ចាំ​ឆ្នាំ​២០​២១​ និង​ទិសដៅ​ ឆ្នាំ២០២២ តាមប្រព័ន្ធអនឡញ

  • ខេត្តកំពង់ឆ្នាំង៖ ក្រុមការងារតាមដានព័ត៌មានក្លែងក្លាយ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មាន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១បានចូលរួមកិច្ចប្រជុំ បូកសរុបការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារបន្ដឆ្នាំ២០២២ របស់គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្រសួងព័ត៌មាន តាមប្រព័ន្ធ អនឡញ (Video Conference) ។ កិច្ចប្រជុំប្រព្រឹត្តទៅ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ និងប្រធានគណៈកម្មការ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកាគណៈកម្មការ ឯកឧត្តម ប្រធានសមាគមវិទ្យុកម្ពុជា និងប្រធាន សមាគម ទូរទស្សន៍កម្ពុជា មន្ទីរព័ត៌មានរាជធានី ខេត្ត ។


    ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ និងប្រធានគណៈកម្មការ បានឲ្យដឹងដែរថា កន្លងមកនេះ ទាក់ទងនឹងការរីករាលដាល នៃដំណឹងក្លែងក្លាយក្រសួងព័ត៌មានបានបង្កើតនូវគណៈកម្មការតាមដានការព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលគណៈកម្មការនេះ អនុវត្តកិច្ចសហប្រតិបត្តិការ ជាមួយអគ្គស្នងការនគរបាលជាតិ បានធ្វើកិច្ចការងារយ៉ាងសកម្ម ក្នុងការទប់ស្កាត់ដំណឹងក្លែងក្លាយ ដែលជាលទ្ធផល ករណីមួយចំនួន ត្រូវបានភាគីពាក់ព័ន្ធ ចូលរួមដោះស្រាយ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ បានទាន់ពេលវេលា។


    ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្រសួងព័ត៌មាន និង មន្ទីរព័តមានរាជធានីខេត្តទាំងអស់ដែលបានខិតខំសហការគ្នាក្នុងការចូលរួមទប់ស្កាត់ និង លុបបំបាត់ព័ត៌មានក្លែងក្លាយ ដែលបានកើតឡើងបានទាន់ពេលវេលា ឆ្លើយតបបានទាន់សភាពការណ៍ ដោយផ្តល់ព័ត៌មានពិត ។


    ឯកឧត្តម រដ្ខមន្រ្តីក្រសួងព័ត៌មានស្នើឱ្យគ្រប់បណ្តាមន្ទីរព័ត៌មានរាជធានីខេត្ត បន្តតាមដានអំពីព័ត៌មានក្លែងក្លាយ មិនពិតក្នុងមូលដ្ឋានរៀងៗខ្លួនឱ្យបានលឿនបំផុត ឆ្លើយតបឱ្យបានឆាប់រហ័សដោយធ្វើកិច្ចសាហការក្នុងការផ្សាយនូវព័ត៌មានពិតតាមប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិតាមរយៈវិទ្យុ ទូរទស្សន៍ គេហទំព័រ និង អេបរបស់ក្រសួង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង