អ្នក​មករ​ក​សេវា​​រដ្ឋបាល​ផ្សេង​ៗ​ នៅ​សាលា​ស្រុកកំពង់​លែង កុំភ្លេច​​ភ្ជាប់​​មក​​ជាមួយកាត​ចាក់វ៉ាក់​សាំង​​​ការពារ​ជំងឺ​កូវីដ-​១៩

  • កំពង់ឆ្នាំង៖ ដើម្បីចូលរួមការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ឲ្យកាន់តែមាន​ប្រសិទ្ធិ​ភាព រដ្ឋបាលស្រុកកំពង់លែង ខេត្តកំពង់​​ឆ្នាំង បានកំណត់អោយប្រជាពលរដ្ឋដែលមាន​បំណងមកស្នើសុំ​សេវា​រដ្ឋបាលដូចជា បញ្ជាក់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សញ្ញាបត្រ​និងចម្លង​ច្បាប់ ដើមសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព​និងឯកសារផ្សេងៗទៀត នៅ រដ្ឋបាលស្រុក ត្រូវភ្ជាប់មកជាមួយនូវប័ណ្ណចាក់​វ៉ាក់​សាំង​​​​ការពារជំងឺកូវីដ-១៩ មកជាមួយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកំពង់លែង នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

    រដ្ឋបាល​ស្រុកកំពង់លែង បានកំណត់ទៀតថា ករណីមិនបានភ្ជាប់ប័ណ្ណចាក់វ៉ាក់សាំង​មកជាមួយរដ្ឋបាល ស្រុកនឹងមិនផ្តល់សេវារដ្ឋបាលតាមការ​​ស្នើ​សុំ​​ជូន​​​​​នោះទេ ហើយនេះ​ជាការចូលរួមចំណែកក្នុង​ការកាត់​បន្ថយការ​ចម្លងជំងឺ កូវីដ-១៩ នៅក្នុងសហគមន៍។

    ជាមួយគ្នានេះ រដ្ឋបាលស្រុក ក៏សូមឲ្យអាជ្ញាធរភូមិ ឃុំទាំង០៩ ក្នុងស្រុកកំពង់លែងធ្វើការ ផ្សព្វផ្សាយ​​ជូនដល់សាធារណៈជន និងបងប្អូន​ប្រជាពលរដ្ឋ​​ក្នុង​​​ដែន​​សមត្ថកិច្ចរបស់ខ្លួនឲ្យបាន ដឹងជ្រួតជ្រាប​​បានទូលំ​​ទូលាយពីវិធា​​នការ​នេះ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង