អ្នកស្រុក​ជល​គិរី ចូល​រួមអ​ប​អរពិធី​ប្រណាំង​ទូក​នៅភូមិ​កោះថ្កូវ

  • កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលរួមអបអរពិធីប្រណាំងទូកនៅភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជ​លគិរី ខេត្តកំពង់ឆ្នាំង កាល​ពីថ្ងៃទី២០ វិច្ឆិកា ដែលជាថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ។ ពិធីប្រណាំងអុំទូកនេះ បានប្រព្រឹត្ត​ទៅក្រោម​​កិច្ច​សហ​ការរៀប​ចំដោយ​​រដ្ឋបាលស្រុកជលគិរី និងអាជ្ញាធរឃុំកោះថ្កូវ ដោយមានការអញ្ជើញជាអធិបតីភាព​ពី​សំ​​​ណាក លោកជំទាវ តុង ណារី សមាជិក​​ក្រុមប្រឹក្សា​ខេត្ត​កំពង់​ឆ្នាំង និង​ជាសមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន ព្រមទាំងមានការចូលរួមពីសំ​ណាក់ថ្នាក់ដឹកនាំអាជ្ញាធរមូល​ដ្ឋានឃុំកោះថ្កូវ និង មាន​ប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករ ។

    ក្នុងឳកាសនោះ លោកជំទាវ តុង ណារី បានបញ្ជាក់ថា ការប្រារព្ធពិធីប្រណាំងទូកនាពេលនេះ គឺដើម្បីចូលរួមអបអរសាទររះរាជពិធីបុណ្យអុំទូក អក​អំបុក បណ្តែតប្រទីប និងសំពះព្រះខែ និងជាការសាកល្បងកម្លាំងសមត្ថភាពកីឡាករចំណុះទូកឡើងវិញ ក្រោយពីផ្អាករយៈពេល​២ឆ្នាំដោយ​សារ​ជំងឺ​​កូវីដ​​១៩។

    លោកជំទាវ បានបញ្ជាក់ទៀតថា បច្ចុប្បន្នដោយសារប្រទេសមានសុខសន្តិភាព មានភាពរីករចម្រើន ទើបប្រជា​ពលរដ្ឋមាន​សិទ្ធិសិរី​ភាពពេញ​លេញ​ចូលរួម​ប្រារព្ធពិធីបុណ្យជាតិ និងពិធីសាសនាផ្សេងៗ។ តម្លៃនៃសន្តិភាព បានផ្តល់ឱកាសអោយប្រជាពលរដ្ឋកម្ពុជា អាចជួបជុំគ្នាសប្បាយរីករាយ ដូច​នេះ​ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តគាំទ្រថែរក្សាសន្តិភាព អោយបានស្ថិតស្ថេរគង់វង្សយូរអង្វែង ។គួរប​ញ្ជាក់ថា ពិធីប្រណាំងទូក អបអរព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែត​ប្រទីប និងសំពះព្រះខែ ដែលរៀបចំឡើងនៅក្នុងខេត្តកំពង់ឆ្នាំងនេះ មានទូកចូលរួមមកពីក្រុងស្រុកចំនួន៣ ក្នុងខេត្ត។ ពិធីប្រ​ណាំងទូក ក៏មានការចូលរួមឧបត្ថម្ភគាំទ្រពី​ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្តកំព​ង់​ឆ្នាំង ​និង ក្រុម​ការងាររាជរដ្ឋាភិបាលព្រមទាំងបណ្តាលស​ប្បុរសជននានាជា​ច្រើនផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង