កម្ពុជា​ -UN​ រួម​គ្នា​បេីក​សិក្ខា​សា​លា​ត្រួត​ពិ​និត្យ​ផែន​ការ​សកម្ម​ភាព​អនុ​តំ​បន់​ (SAP​)ទី​១១​ស្តី​ពី​បញ្ហា​គ្រឿង​ញៀន​ ​ដែល​មាន​​ប្រ​ទេស​៦​ចូល​រួម​

  • ភ្នំពេញ :ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលជាអធិបតីបេីកសិក្ខាសាលាត្រួតពិនិត្យផែនការសកម្មភាពអនុតំបន់ (SAP)ទី១១ស្តីពីបញ្ហាគ្រឿងញៀន ដែលមានការចូលរួមតំណាងស្ថាប័នត្រួតពិនិត្យគ្រឿងញៀនពីបណ្តារដ្ឋជាហត្ថលេខីនៃមហាអនុតំបន់ទន្លេមេគង្គទាំង៦ : កម្ពុជា វៀតណាម ឡាវ ម៉ីយ៉ាន់ម៉ា ចិន ថៃ និងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) ដែលកម្ពុជាទទួលធ្វេីជាម្ចាស់ផ្ទះ។

    ថ្លែងក្នុងនាម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានប្រសាសន៍ថា ការចួលរួមប្រទេសជាហត្ថលេខីទាំង៦ ក្នុងសិក្ខាសាលាត្រួតពិនិត្យផែនការអនុតំបន់ទី១១ ស្តីពីបញ្ហាគ្រឿងញៀន នាពេលនេះពិតជាមានសារៈសំខាន់ ព្រោះវាជាឱកាសមួយដែលយើងទាំងអស់គ្នាអាចបំពេញបន្ថែមនូវសកម្មភាពនានាមួយចំនួនផ្សេងទៀត ដែលពុំមាននៅក្នុងផែនការចាស់ហើយដែលសកម្មភាពទាំងនោះឆ្លើយតបបានប្រកបដោយប្រសិទ្ធភាពដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ទាំងក្របខ័ណ្ឌថ្នាក់ជាតិ តំបន់ និងសកលលោក ក្នុងបរិបទនៃជំងឺកូវីដ-១៩ ក៏ដូចជានៅពេលអនាគត។

    ក្នុងឱកាសនោះ ដែរ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានថ្លែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNODC ដែលបានខិតខំគៀរគររកប្រភពហិរញ្ញវត្ថុ ពីប្រទេសផ្តល់ជំនួយដើម្បីបន្តសកម្មភាពដល់បណ្តាប្រទេស MOU ទាំងធនធានហិរញ្ញវត្ថុ សម្ភារៈ និងបច្ចេកទេសក្នុងរយៈកាលកន្លងមក ហេីយសិក្ខាសាលាត្រួតពិនិត្យផែនការសកម្មភាពអនុតំបន់ (SAP)ទី១១នឹងទទួលបានធាតុចូលថ្មីៗបន្ថែមទៀតសម្រាប់អនុវត្តន៍ក្នុងពេលដែលប្រទេសយើងទាំងអស់ត្រៀមនឹងចាកចេញពីជំងឺកូវីដ-១៩ ហើយឈានទៅបើកប្រទេសឡើងវិញ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង