កង​កម្លាំង​យោ​ធ​ភូមិ​ភាគ​ទី​៥​ និង​អង្គ​ភាព​ចំ​ណុះ​ បាន​រៀប​ចំ​តម្លើង​រោង​តង់​សម្រាប់​ប្រ​ជា​ពល​រ​ដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំ​នន់​​នៅ​ខេត្ត​​បន្ទាយ​មាន​ជ័យ​

  • បន្ទាយមានជ័យ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ ផ្ទះតង់សុវត្ថិភាពខ្នាតធំចំនួន៨ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ត្រៀមទទួលប្រជាពលរដ្ឋ ដែលត្រូវជម្លៀសពីទឹកជំនន់ នៅក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។

    ក្នុងពេលស្ថានភាពទឹកជំនន់ ដែលកំពុងតែគំរាមកំហែងតាមបណ្តាស្រុក ពិសេសក្រុងសិរីសោភ័ណ ដែលបង្កការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋចំនួនជាង៣០០គ្រួសារ និង កងកម្លាំងយោធភូមិភាគទី៥ និងអង្គភាពចំណុះបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព បានរៀបចំតម្លើងរោងតង់សម្រាប់ទទួលប្រជាពលរដ្ឋដែលរងគ្រោះ។

    ក្នុងនោះដែរក៏បានរៀបចំទីបញ្ជាការប្រចាំការជួយសង្រ្គោះ រួមមានក្រុមការងារគណ:កម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងថ្នាក់ខេត្ត កងកម្លាំងចម្រុះមាន៖ កងកម្លាំងយោធភូមិភាគទី៥, កងពលតូចថ្មើរជើងលេខ៥១ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ,កងរាជអាវុធហត្ថខេត្ត និង ស្នងការនគរបាលខេត្ត។

    ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានបញ្ជាក់ថា ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះ បើទោះបីជាកងកម្លាំងមួយចំនួនកំពុងទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដោយកម្លាំងអន្តរាគមន៍បម្រុងមួយផ្នែកទៀតបានប្តេជ្ញាចិត្ត ជួយសង្រ្គោះប្រពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ មិនអោយប្រជាពលរដ្ឋជួបការលំបាកឡើយ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង