កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមឈួុរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និង ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ឈួង ឃឿន ប្រធានក្រុមប្រឹក្សាស្រុកទឹកផុស ដែលបានទទូលមរណះភាព កាលពីថ្ងៃអាទិត្យទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ ។
ឯកឧត្ដមឡុង ឈុនឡៃ ឯកឧត្តមឈួរ ច័ន្ទឌឿន និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រសារសពយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់លោកឈួង ឃឿន ដែលជាមេគ្រួសារមួយយ៉ាងសំខាន់ ក៏ដូចជាបាត់បង់នូវស្មាមី ឪពុកជីតា និង បានបួងសួងសូមឲ្យញ្ញាណក្ខន្ធលោក ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
នៅក្នុងឱកាសនោះថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង បាននាំយកបច្ច័យមកចូលរួមបុណ្យជាមួុយក្រុមគ្រួសារសពលោកឈួង ឃឿន ក្នុងនោះ ឯកឧត្ដមឈួរ ច័ន្ទឌឿន និងលោក ជំទាវ រួម និង ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តថវិកាចំនួន ៤លានរៀល សមាគមក្រុមប្រឹក្សាខេត្តថវិកាចំនួន ៤លានរៀល សាខាកាកបាទក្រហមខេត្ត ថវិកាចំនួន៥០មឺុនរៀល និង ក្រុងស្រុកថវិកាចំនួន ៥. ៩៦០. ០០០ រៀល សរុបថវិកាទាំងអស់មានចំនួន១៤.៤៦០.០០០រៀលផងដែរ ៕









