រដ្ឋ​មន្ត្រី​ក្រ​សួង​ព័ត៌​មាន​ អញ្ជើញ​ទទួល​ឧបករណ៍​តេស្ត​រ​ហ័ស​រក​មេ​រោគ​កូ​វីដ​-១៩ ​ចំ​នួន​ ១​០០០ ​​តេស្ត​ និង​ ឧប​​ករណ៏​​តេស្តរ​ហ័ស ​រក​អង់​ទី​គ័រ​ ចំនួន ៨០តេស្តពី​ឯ​កឧត្តម​ ង៉ូវ​ ប៊ុន​រិ​ទ្ធ​ ​អនុ​រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួង​ព័ត៌​មាន​

  • ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ចំនួន ១ ០០០ តេស្ត និង ឧបករណ៏ តេស្តរហ័ស រកអង់ទីគ័រ ចំនួន ៨០ តេស្ត ជាអំណោយរបស់ ឯកឧត្តម ង៉ូវ ប៊ុនរិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកការងារត្រួតពិនិត្យបច្ចេកទេសផ្នែកផ្សព្វផ្សាយ វិទ្យុ និងទូរទស្សន៍​បាននាំយកប្រគល់ជូនដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដើម្បីទុកសម្រាប់ប្រើប្រាស់ធ្វើតេស្តរហ័ស ដល់មន្រ្តី ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលសង្ស័យឆ្លងជំងឺកូវីដ ឬធ្វើតេស្ត ក្នុងវិធានការ ការពារ ទាំង​អស់គ្នា។


    បន្ទាប់ពីទទួលបាន ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ រួចមក ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានធ្វើការបែងចែក ដល់បណ្តាអគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយក្រសួងព័ត៌មាន និងស្ថានីយ៏វិទ្យុជាតិ FM 96 ទុកសម្រាប់ប្រើប្រាស់ តាមតម្រូវការជាក់ស្តែង៕អត្ថបទនិងរូបភាព៖ ទទក

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង