សម្ពន្ធ​យុវ​ជន​ស្រ​ឡាញ់​សន្តិ​ភាព​សា​ខា​ខេត្ត​កំ​ពង់​ឆ្នាំង​ ផ្តល់​អំ​ណោយ​ជា​ស្បៀង​អា​ហារ​និង​សម្ភារៈ​ជូន​គ្រួ​សារ​ក្រី​ក្រ​ នៅ​ស្រុក​ទឹក​ផុស​

  • កំពង់ឆ្នាំង៖ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តនិងជា ប្រធានប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពសាខាខេត្តកំពង់ឆ្នាំងនិងលោកអភិបាលរងស្រុកទឹកផុស ព្រមទាំង សម្ពន្ធយុវជនស្រឡាញ់សន្តិភាព សាខាស្រុកទឹកផុស អាជ្ញាធរភូមិ ឃុំ និងប៉ុស្តិ៍រដ្ឋបាលឃុំ បាននាំយកអំណោយស្បៀងអាហារនិងសម្ភារៈប្រគល់ជូនគ្រួសារក្រីក្រ នៅភូមិឡ ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។

    អំណោយផ្តល់ជូននោះរួមមាន ស័ង្គសី ៤០សន្លឹក មី២កេះ ទឹកបរិសុទ្ធវីតាល់ ១កេះ អង្ករ២៥គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ម៉ាស១ប្រអប់ ភេសជ្ជៈ ១កេស និងថវិកា ចំនួន ១០ម៉ឺនរៀល៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង