ខេត្ត​​​កំពង់​​ឆ្នាំង​ បន្ត​​រក​ឃើញ​អ្នក​​វិជ្ជ​​​​មាន​​កូ​​វីដ-១៩ចំនួន​​៤២នា​ក់ជា​​សះ​​ស្បើយ៥នាក់និងស្លាប់២នាក់

  • កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានប្រកាសបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន​៤២នាក់ ជាសះស្បើយមានចំនួន៥នាក់ និងស្លាប់ចំនួន២នាក់។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី០៦ខែសីហានេះ ។

    រដ្ឋបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថាអ្នកវិជ្ជមានកូវីដ-១៩ ទាំង៤២នាក់មានជាអាជីវករ​ កសិករ កម្មករ បុគ្គលិករោងចក្រ បុគ្គលិកក្រុមហ៊ុន អ្នកបើកឡានដឹកថ្ម ជាងជួសជុលម៉ូទ័រ និងគ្រូបង្រៀន។

    ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយ អ្នកវិជ្ជមានកូវីដ-១៩ ទាំង៤២នាក់ ក្នុងរយៈពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុតដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង៣កុំ”។

    គួរបញ្ជាក់ថា អ្នកវិជ្ជមានកូវីដ-១៩ ទាំង៤២នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មណ្ឌលព្យាបាល សាលាបឋមសិក្សាគំរូក្រុង មណ្ឌលព្យាបាលវិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច មណ្ឌលព្យាបាល វិទ្យា ល័យ ហ៊ុន សែន បរិបូណ៌ និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ លែង ៕

     

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង