ថ្ងៃ​នេះ​ ! ខេត្ត​កំ​ពង់​ឆ្នាំង​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ជំ​ងឺ​កូ​វីដ​.១៩​ ចំ​នួន​ ៤២​នាក់​និង​ស្លាប់​ស្ត្រី​ជន​ជាតិ​​ខ្មែរ​ម្នាក់​ បន្ថែម​ទៀត​

  • កំពង់ឆ្នាំង៖ រដ្ឋបាល ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២ ១ នេះ បានចេញសេច ក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរក ឃើញមនុស្សចំ នួន៤២នាក់ បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ។ ក្នុងចំនួននេះភាគច្រើន ជាអ្នកដែលរស់នៅ ក្នុងក្រុងកំពង់ឆ្នាំង ។

    អ្នកវិជ្ជមានកូវិដ.១៩ខាងលើត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខេត្ត កំពង់ឆ្នាំង នៅ មណ្ឌល ព្យាបាលវិទ្យាល័យ តេជោហ៊ុន សែន ទឹកហូត ក្នុងស្រុករលាប្អៀរ នៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច នៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូរណ៍ និង នៅមណ្ឌព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់លែង ។

    នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី១២ កក្កដាឆ្នាំ២០២១ មានករណីមរណភាពស្ត្រីជនជាតិខ្មែរម្នាក់ឈ្មោះ ហួន រ៉េត អាយុ៦៨ឆ្នាំ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយសារការរលាកសួតធ្ងន់ បណ្តាលមកពីជំងឺកូវិដ១៩ ។

    រដ្ឋបាលខេត្តខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ឬប្រយោលជាមួយអ្នកវិជ្ជមានកូវិដ១៩ ខាងលើក្នុងរយះពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង,មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច នៅមន្ទីរពេទ្យបង្អែកបរិបូរណ៍ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង