កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីការស្លាប់បុរសនិងស្ត្រីជនជាតិខ្មែរចំនួន២នាក់ ដោយសារជំងឺកូវិដ.១៩។ ក្នុងនោះ១-ឈ្មោះ ឌិត សុផាត ភេទស្រី អាយុ៦១ឆ្នាំ រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ បានចូលមកព្យាបាលមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៨និង៣៥
នាទី ដោយអាការ:ហត់ដង្ហក់និងឡេះឡះខ្លាំង ។ ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័សរកឃើញវិជ្ជមានកូវិដ.១៩ ។ ដោយសារស្ថានភាពជំងឺមានសភាពធ្ងន់ធ្ងរ បើទោះបីក្រុមគ្រូពេទ្យព្យាយាមសង្គ្រោះព្យាបាលតាមបច្ចេកទេសក៏ដោយ អ្នកជំងឺបានមរណភាព នៅវេលាម៉ោង១៨និង៣០នាទីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ។
២-ឈ្មោះអៀវ អ៊ី ភេទប្រុស អាយុ៨០ឆ្នាំរស់នៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ បានចូលមក សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដោយអាការ:ក្តៅខ្លួន ឈឺក និង ហៀរសំបោរ ។ ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័សរកឃើញវិជ្ជមានកូវិដ.១៩ និង បានដាក់ឲ្យសម្រាកព្យាបាលនៅផ្នែកជំងឺឆ្លង នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។ ដោយសារស្ថានភាពជំងឺវិវត្តទៅមុខពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរទោះបីក្រុមគ្រូពេទ្យព្យាយាមសង្គ្រោះព្យាបាលតាមបច្ចេកទេសយ៉ាងណាក៏ដោយ អ្នកជំងឺបានទទួលមរណភាព នៅវេលាម៉ោង២៣និង៤០ថ្ងៃទី១ ខែកក្កដា ឆ្នាំ
២០២១ ។
តាមការសន្និដ្ឋាន របស់គ្រូពេទ្យអ្នកជំងឺឈ្មោះឌិត សុផាត ភេទស្រី អាយុ៦១ឆ្នាំ បានទទូលមរណភាពដោយសារការរលាកសួតធ្ងន់ធ្ងរ បណ្តាលមកពីជំងឺកូវិដ.១៩។ និងអ្នកជំងឺឈ្មោះអៀវ អ៊ី ភេទប្រុសអាយុ៨០ឆ្នាំ បានទទួលមរណភាព ដោយសារការរលាកសួតធ្ងន់ធ្ងរ បណ្តាលមកពីជំងឺកូវិដ.១៩ និង ជងឺលើសឈាមរាំរៃ ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏ចូលរួមចំណែកសោកស្ដាយជាពន់ ពេក និង សូមចូលរួមមរណទុក្ខយ៉ាងក្រៀមកំ្រ ជាទីបំផុតជាមួយក្រុមគ្រួសារសពនិងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ៕











