សម្តេច​ក្រ​ឡា​ហោម​ ស ខេង​៖ មន្ត្រី​អាជ្ញា​ធរ​មូល​ដ្ឋាន​ ត្រូវ​បង្កើន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ផ្តល់​សេ​វា​សា​ធារ​ណៈ​ជូន​ពល​រដ្ឋ​

  • កំពង់ឆ្នាំង ៖ មន្ត្រីអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ ។ នេះជាប្រសាសន៍របស់សម្តេច ក្រឡាហោម ស ខេង ដែលបានថ្លែង ក្នុងពិធីប្រកាសតែងតាំងអភិបាល អភិបាលរងខេត្តកំពង់ឆ្នាំង នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ។

    សម្តេច ក្រឡាហោមស ខេង បានមានប្រសាសន៍បញ្ជាក់ថា ការពន្លឿននិងការបង្ខិត សេវាសាធារណៈ ឲ្យនៅជិតប្រជាពលរដ្ឋ គឺជាគោលដៅមួយរបស់រដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ។ ប្រព័ន្ធអភិបាលកិច្ចថ្មី ដើម្បីធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋនៅមូលដ្ឋាន មកទទួលយកនូវសេវាសាធារណៈពីមន្រ្តីជំនាញ ប្រកបដោយភាពរាក់ទាក់ ច្បាស់លាស់ តម្លាភាព និង គ្មានការរើសអើង ។

    ចំពោះរដ្ឋបាលមូលដ្ឋាន ត្រូវនៅជាប់ជាមួយប្រជាពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខនិង តម្រូវការ របស់ប្រជាពលរដ្ឋទើបមូលដ្ឋានរបស់ខ្លួនកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ថែមទៀត និង ឆ្លើយតបចំពោះតម្រូវការរបស់ពួកគាត់ ។

    សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ទៀតថា សេវាសាធារណៈមានច្រើនប្រភេទ ដែលមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ព្រោះអង្គភាពស្ថាប័ននីមួយៗគឺជាអ្នកផ្តល់សេវាជូនប្រជាពលរដ្ឋដោយធានាបាន នូវគុណធម៌ប្រសិទ្ធភាព ដោយផ្តល់នូវទំនុកចិត្តជូនប្រជាពលរដ្ឋ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង