កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីស្លាប់ បុរសជនជាតិខ្មែរចំនួន២នាក់ ដោយសារជំងឺកូវិដ.១៩ ។ ក្នុងនោះ១-ឈ្មោះឡូត ហេង ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិរ៉ា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ រកឃើញវិជ្ជមានកូវិដ.១៩ បានចូលមកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច វេលាម៉ោង៩និង៤៥នាទីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។ ដោយអាការ:ហត់ដង្ហក់ខ្លាំងបើទោះបីមានការយកចិត្តទុកដាក់ព្យាបាល តាមបច្ចេកទេសក៏ដោយ អ្នកជំងឺបានមរណភាពនៅវេលាម៉ោង២និង៥០នាទីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ។
២-ឈ្មោះឡុច ឡាញ ភេទប្រុស អាយុ៧៨ឆ្នាំ រស់នៅក្នុងភូមិធ្លក ឃុំច្រណូក ស្រុកកំពង៉លែង ខេត្តកំពង់ឆ្នាំង។ រកឃើញវិជ្ជមានកូវិដ.១៩ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បាចូលមកមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង៣ និង ៣០នាទី ដោយអាការ:ធ្ងន់ធ្ងរ ហត់ដង្ហក់ ក្រុមគ្រូពេទ្យបានព្យាសង្គ្រោះព្យាបាលតាមបច្ចេកទេសយ៉ាងណាក៏ដោយ អ្នកជំងឺបានទទួលមរណភាព នៅវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ។
តាមការសន្និដ្ឋាន របស់គ្រូពេទ្យអ្នកជំងឺឈ្មោះឡូត ហេង បានទទូលមរណភាព ដោយសារការរលាកសួតធ្ងន់ធ្ងរ បណ្តាលមកពីជំងឺកូវិដ.១៩ ។ អ្នកជំងឺឈ្មោះឡុច ឡាញ បានទទួលមរណភាព ដោយសារការរលាកសួតធ្ងន់ធ្ងរ បណ្តាលមកពីជំងឺកូវិដ.១៩ ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏ចូលរួមចំណែកសោកស្ដាយជាពន់ ពេក និង សូមចូលរួមមរណទុក្ខយ៉ាងក្រៀមកំ្រ ជាទីបំផុតជាមួយក្រុមគ្រួសារសពនិងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ៕











