ថ្ងៃ​នេះ​ ! រដ្ឋបាល​ខេត្ត​កំ​ពង់​ឆ្នាំង​ ប្រ​កាស​រក​ឃើញ​និង​បង្ហាញ​អត្ត​សញ្ញាណ​អ្នក​កើត​ជំ​ងឺ​កូ​វីដ​.១៩​ ចំ​នួន​១៩​នាក់​បន្ថែម​ទៀត

  • កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញមនុស្សចំនួន១៩នាក់ បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ។ ក្នុងចំនួននេះមាន២នាក់ជាពលករមកពីប្រទេសថៃ និង ចំនួន១៧នាក់ទៀត ជាកម្មករ កម្មការនី ដែលបម្រើការងារនៅតាមរោងចក្រ ។

    អ្នកវិជ្ជមានកូវិដ.១៩ ខាងលើបានដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែន កំពង់ត្រឡាច ។

    សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងជំងឺកូវីដ.១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈចំនួន ២៨៧នាក់ ស្រីចំនួន២២១នាក់,ព្យាបាលជាសះស្បើយចំនួន៨២នាក់ ស្រីចំនួន៤៦នាក់, ស្លាប់ចំនួន៤នាក់ ស្រី៣នាក់ និង កំពុងសម្រាកព្យាបាល ចំនួន២០៤នាក់ ស្រីចំនួន២០១នាក់៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង