ពោធិ៍សាត់ :នាព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អញ្ជេីញចុះត្រួតពិនិត្យការសាងសង់សាលាឆាន់មួយខ្នង និងវេរប្រគេនទេយ្យទាន ទេយ្យវត្ថុ ដល់ព្រះសង្ឃគង់នៅវត្តលលកស ស្ថិតនៅក្រុងពោធិសាត់ ខេត្តពោធិសាត់ ។

ក្នុងឱកាសនោះ នៃការចុះពិនិត្យការសាងសង់សាលាឆាន់នោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ ឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានថ្វាយនូវគ្រឿងសក្ករបូជា មានទៀន ធូប ផ្កាភ្ញី ដល់បារមីថែរក្សាវត្តលលកសសូមជួយប្រោះព្រំអភិបាលដល់ប្រជាពលរដ្ឋយេីងទាំងអស់សូមជួបតែសេចក្តីសុខគ្រប់ប្រការចៀសផុតពីបញ្ហាក្នុងគ្រប់គ្រួសារ មានគ្រឿងញៀន និងជំងឺរាតត្បាតកូវីដ-១៩ ជាដេីម។ ល។

ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ ឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន មានសទ្ធាជ្រះថ្លា បានវេរប្រគេននូវទេយ្យទាន ទេយ្យវត្ថុ ដល់្រពះសង្ឃ ដែលគង់នៅវត្តលលកស មានអង្គរ ទឹកសុទ្ធ ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ និងបច្ច័យមួយ។

នៅថ្ងៃដដែលនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ ឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បន្តដំណេីរទៅដាក់គ្រឿងសក្ករបូជាមានផ្កាភ្ញី ទៀន ធូប បួងសួងដល់បារមីលោកតាឃ្លាំង មឿង អ្នកម្នាងខៀវ និងដួងព្រលឹងមេទ័ពខ្មែរដ៏ខ្លាំងពូកែអង់អាចក្លាហានលះបង់ជិវិតបុព្វហេតុជាតិមាតុភូមិ សូ មជួយប្រោះព្រំ ប្រសិទ្ធ ពរជ័យ បវរមហាប្រសេីរ សេចក្តីសុខគ្រប់ប្រការដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខែ្មរទាំងអស់រស់នៅដោយសុខសាន្ត ចៀសផុតបាននូវជំងឺដង្កាត់ផ្សេងៗ ពិសេសជំងឺរាតត្បាតកូវីដ-១៩ ។











