យុវ​​ជន​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូ​ន​ទៅកាន់​មន្ទីរ​ពេទ្យ​ ដោយ​សារ​ជិ:​ម៉ូ​តូ​បុ​ក​គោ​

  • កំពង់ឆ្នាំង ៖ យុវជនម្នាក់បានរងរបួសធ្ងន់និងបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយពីបានជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន​ទៅបុគសត្វគោមួយក្បាល។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៥ល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នៅចំណុចចន្លោះភូមិក្រោយជី ឃុំពពេលនិង​ភូមិថ្លុកជ្រៅ ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍។

    ប្រជាពលរដ្ឋដែលស្ថិតកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1CV- 8044 ក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុ ក៏វ៉ាក់នឹងសត្វគោមួយក្បាល និង បានបុកពេញមួយទំហឹងបណ្តាល​ឲ្យសត្វគោដួលបាក់ជើងម្ខាង ចំណែកឯជនរងគ្រោះដួលបោកក្បាលហូរឈាមសន្លប់ស្តូកស្តឹង ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍ ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេកបានបានស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

    សមត្ថកិច្ចបានឲ្យដឹងថា រហូតមដល់ពេលនេះ ជនរងគ្រោះពុំទាន់ស្គាល់អត្តសញ្ញាណនោះទេ ហើយសពជនរងគ្រោះបានតម្កល់ទុកនៅមន្ទីរពេទ្យដើម្បីរង់ចាំក្រុមគ្រួសារមកទទួល យកទៅធ្វើបុណ្យ តាមប្រពៃណី៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង