នគរ​បាល​ខេត្ត​កំពង់ឆ្នាំង ចុះ​ត្រួត​ពិនិត្យអាវុធ​គ្រឿងផ្ទុះពេល​​យប់​ក្នុងភូមិសា​ស្រ្តខេត្ត ដើម្បី​​ទប់​ស្កាត់​បទល្មើស​​គ្រប់​ប្រភេទ នឹង​​ការពារ​​​សន្តិ​​សុខ សុវត្ថិភា​ព​​ជូន​ប្រជា​​​ពលរដ្ឋ

  • កំពង់ឆ្នាំង ៖ នៅយប់​ថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ ២០២១ ការិយា​ល័យជំនាញ គ្រប់គ្រងអាវុធ​គ្រឿងផ្ទុះ និង​ជាតិពុលនៃស្នងការ​ដ្ឋាន  នគរ​បាល​ខេត្តកំពង់ឆ្នាំង សហការ​ជាមួយអធិការដ្នាន​នគរបាលតាមបណ្តាក្រុង​ស្រុក និង ក្រុមការងារ​ចម្រុះខេត្ត បាន​ចុះត្រួតពិនិត្យ​អាវុធគ្រឿង  ផ្ទុះ​ពេល យប់ តាមគោល​​ដៅសំខាន់ៗក្នុងភូមិ​សាស្រ្ត ខេត្តកំពង់ឆ្នាំង ដើម្បី​ទប់ស្កាត់​បទល្មើស​​គ្រប់ប្រភេទ នឹងការពារ​សន្តិសុខ សុវត្ថិ​ភាព​​ជូន​​ប្រជាពល​រដ្នអោយ​បានល្អ​ប្រសើរ។

    អនុវត្តបាន​ចំនួន០៣គោល​​ដៅ ក្នុងនោះនៅ​ស្រុករលាប្អៀរ ចំនួនមួយ​គោលដៅ និង​ស្រុកបរិបូរណ៍២គោលដៅ ជា​លទ្ធ​ផល​​ត្រួតពិនិត្យ​​រថ​យន្តបាន​ ចំនួន​០៨គ្រឿង និង ម៉ូតូ​ចំនួន​៤៩គ្រឿង បានអប់រំ​មនុស្សធ្វើដំណើរកុំ​ឲ្យបើកបរ​ក្នុងស្ថានភាព​ស្រវឹង​​(មានជាតិអាកុល) ត្រូវ​ពាក់​មួក​សុវត្ថិភាព មានកញ្ចក់មើល​ក្រោយ ពាក់ខ្សែក្រវ៉ាត់ ត្រូវមានផ្លាក​​លេខ កំុអោយប្រើប្រាស់​​សុីម៉ាំងកែច្ឆៃ ផ្ទុក​លើស​ទម្ងន់ ប្រើ​ប្រាស់​​រថយន្ត​ខុសលក្ខណៈ​បច្ចេកទេស​(តទ្រុង) អប់រំក្មេងៗ​ដើរលេង​ពេលយប់ មួយ​ចំនួន​ទៀត​ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង