កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវផ្សារសាលាលេខ៥ ក្នុងឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ តទៅ ។
ជាមួយគ្នានេះរដ្ឋបាលខេត្តកំពង់ឆ្នាំង សូមឲ្យប្រជាពលរដ្ឋនិងម្ចាស់តូបលក់ដូរទាំងអស់បន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយ និង ចូលរួមអនុវត្តវិធានការ ការពារ របស់ក្រសួងសុខាភិបាល គឺ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ។

គួរបញ្ជាក់ថា ផ្សារសាលាលេខ៥ ស្ថិតក្នុងភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាចត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំង ផ្អាកការចេញចូល លក់ដូរជាបណ្តោះអាសន្ន កាលពីថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០២១ ក្រោយពីរកឃើញ ស្ត្រីចំនួន៤នាក់ ជាអាជីវករលក់ដូរនៅក្នុងផ្សារនេះ មានវិជ្ជមានកូវិដ.១៩ ។ ក្នុងគោលបំណង ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងរាលដាល នៃជំងឺកូវិដ .១៩ ៕











