កំពង់ឆ្នាំង៖នៅរសៀលថ្ងៃសុក្រ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកជំទាវប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា លោកយិន សាវ៉េន ប្រធានកិត្តិយសអនុសាខាក្រុងកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ និង នាំយកអំណោយជូនដល់ប្រជាពលរដ្ឋ១គ្រួសារ ដែលពិការជើង រស់នៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

អំណោយទាំងនោះ រួមមានអង្ករ៣០គីឡូក្រាម ,មី០១កេស,ត្រីខ១០កំប៉ុង ,មុង០១, ភួយ០១ ,ក្រមា០១, សារុង ០១ ,សាប៊ូ២ដុំ, ជែលសម្រាប់លាងដៃ ១ដប, និងថវិកាចំនួន ១០០,០០០រៀល ៕











