លោក​ជំទាវ​ តុង​ ណា​រី​ អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ និង​ នាំ​យក​សម្ភារ​ មួយ​ចំនួន​ប្រគល់​ជូន​កម្លាំង​ប៉ុស្ដិ៍​ប្រ​ជា​ការពារ​ ភូមិ​ដំណាក់​អំពិល​ ស្ថិត​នៅ​ក្នុង​ឃុំ​ក្ដុល​សែន​ជ័យ​ ស្រុក​ទឹក​ផុស​​

  • កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ លោកជំទាវ តុង ណារី  ប្រធានប្រតិបត្ដិសម្ពន្ធយុវជនស្រលាញ់សន្ដិភាព ខេត្ដកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកសម្ភារ មួយចំនួនប្រគល់ជូន ប៉ុស្ដិ៍ប្រជាការពារភូមិដំណាក់អំពិល ស្ថិតនៅក្នុងឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង។

    ក្នុងឱកាសនោះ លោកជំទាវ បានថ្លែងនូវការកោតសរសើរដល់ប្រជាការពារភូមិដំណាក់អំពិលទាំងអស់ដែលបានយកចិត្តទុក្ខដាក់លះបង់កំលាំងកាយចិត្តដើម្បីការពារ និងអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងតាមការណែនាំរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដល់ប្រជាពលរដ្ឋ។

    ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ និង៣ការពារ និងអនុវត្តឱ្យបានម៉ឹងម៉ាត់តាម ការណែនាំរបស់ក្រសួងសុខាភិបាល ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង