មន្ទីរ​​រៀប​​ចំ​​ដែនដី​ នគរូប​​នីយ​កម្ម សំ​​ណ​ង់ និង​​​សុរិ​​យោ​​ដី ខេត្ត​​កំពង់​​ឆ្នាំង រំលឹក​​អ្នក​ពាក់​​ព័ន្ធនឹង​​ក្បាល​ដី​ក្នុង​ភូមិ​​គោក​​ណាំង ស្រុក​​ទឹក​​ផុស ឲ្យ​ម​ក​ពិនិត្យ​​ផ្ទៀង​ផ្ទាត់​​ទិន្នន័យ​​ក្បាល​ដី​

  • កំពង់ឆ្នាំង៖ ​មន្ទីរ​រៀប​ចំ​ដែនដី នគរូប​នីយកម្ម សំ​ណង់ និង​សុរិ​យោ​ដី ខេត្ត​កំពង់​ឆ្នាំង រំលឹក​ដល់​សាធារណៈ​ជន ព្រម​ទាំង​គ្រប់មន្ទីរ អង្គភាព និង​ស្ថា​ប័ន ឬភ្នាក់ងា​រហិរញ្ញវត្ថុ ដែល​មាន​ការពាក់​ព័ន្ធនឹង​ក្បាលដី​ទាំង​អស់ស្ថិត​នៅ​ក្នុងភូមិ​គោក​ណាំង ឃុំតាំង​ក្រសាំង ស្រុក​ទឹក​ផុស ខេត្តកំ​ពង់​ឆ្នាំ​ង​ ដែល​មិនទាន់​បាន​មកពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ក្បាលដីនេះ ​សូមអញ្ជើញរួសរាន់​មកពិនិត្យ​បន្តទៀត ​ខណៈការបញ្ចប់​ការ​បិទ​ផ្សាយ​នឹង​មក​ដល់​​នៅ​ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ខាង​មុខ​នេះ។

    បើតាម​មន្ទីរ​រៀប​ចំ​ដែនដី នគរូប​នីយកម្ម សំ​ណង់ និង​សុរិ​យោ​ដី ខេត្ត​កំពង់​ឆ្នាំង បានអោយដឹងថា​សាធារណៈជន​និងអង្គភាព​ពាក់ព័ន្ធ​នឹងក្បាល​ដីក្នុង​តំបន់​វិនិច្ឆ័យ​ខាងលើ ត្រូវមក​ចូលរួមពិនិត្យ​លើទិន្នន័យ​ដែល​មាន​នៅ​ក្នុង​ឯកសារ​នៃ​ការ​វិនិច្ឆ័យ ដើម្បីបញ្ជាក់ពី​ភាព​ត្រឹម​ត្រូវ ​ឬខុស​ឆ្គង​ដែល​ត្រូវ​កែតម្រូវ ឬទំនាស់​លើទិន្នន័យ​ទាំងនោះ បើផុតកំណត់ខាងលើគណៈកម្មការ​សន្មត់​ថា ទិន្នន័យ​ដែល​បាន​បើក​ចំហ​ជូន​ពិនិត្យ​ជា​សា​ធារ​ណៈ​​នេះ មាន​ភាព​ត្រឹមត្រូវ ហើយ​មិន​អាច​ជំទាស់​តវ៉ា​នៅ​ពេល​ក្រោយបាន​ទៀត​ឡើយ។​ ហើយ​គណៈ​កម្មការ​រដ្ឋបាល​និង​ធ្វើការ​បូក​សរុប និង​លើក​សំណើ​ទៅ​រដ្ឋបាលខេត្ត​កំពង់​ឆ្នាំង ដើម្បីពិនិត្យ​សម្រេច​បញ្ជូន​ឲ្យ​រដ្ឋបាល​សូរិយោ​ដីចេញវិញ្ញាបន​បត្រ​សំគាល់​ម្ចាស់​អចល​នវត្ថុ (ប័ណ្ណ​កម្ម​សិទ្ធិ) ជូន​អ្នក​កាន់កាប់​ណា​ដែល​បានបំពេញ​គ្រប់លក្ខខណ្ឌតាម​ច្បាប់។​

    គួរបញ្ជាក់ថា ទីតាំង​បិទផ្សាយ​ជាសាធារណៈ ​នូវ​ឯកសារ​នៃការវិនិច្ឆ័យ​លើការ​ចុះបញ្ជីដី​ធ្លីមាន​​លក្ខណៈ​ជាប្រព័ន្ធ គឺ​នៅបរិវេណ​សាលា​បុណ្យ​គោក​ណាំង ស្ថិតក្នុងភូមិ​គោកណាំង ឃុំតាំង​ក្រសាំង ស្រុក​ទឹក​ផុស ខេត្តកំពង់​ឆ្នាំង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង