កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃចន្ទ៩ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដមអម សុភា ប្រធានគណៈកម្មាធិការសាខា រួមជាមួយលោកជំទាវប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា លោក លោកស្រី ជាមន្ត្រីគណៈ កម្មាធិការសាខា អនុសាខាបានអញ្ជើញប្រគល់ផ្ទះថ្មី១ខ្នងជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត១គ្រួសា១ និង បានចុះសួរសុខទុក្ខចាស់ ជរាគ្មានទីពឹងចំនួន៨គ្រួសារ រស់នៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះឯកឧត្ដមអម សុភា ប្រធានគណៈកម្មាធិការសាខានិងលោកជំទាវប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា កាក បាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានពាំនាំនូវព្រះរាជបណ្តាំ និង ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ ពីសំណាក់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះម្ចាស់ផ្ទះ និង ប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបានផ្តាំផ្ញើឱ្យយកចិត្តទុកដាក់គិតគូរលើកកម្ពស់ជីវភាពគ្រួសារ ដោយត្រូវខិតខំប្រកបរបចិញ្ចឹមជីវិត ជាពិសេស ថែទាំសុខភាពឱ្យបានល្អ ពិសាទឹកឆ្អិនដាំពុះ មានអនាម័យក្នុងការរស់នៅ និង គេងក្នុងមុងជានិច្ច ជៀសវាងជំងឺគ្រុនឈាម-គ្រុនចាញ់ ដែលកំពុងរាលដាលលើមនុស្សគ្រប់វ័យ។ម្យ៉ាងទៀត ត្រូវការពារខ្លួនពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងជំងឺផ្សេងៗ និង ត្រូវអនុវត្តគោលការណ៍ ៣ការពារ ៣កុំ ។

នៅក្នុងឱកាសនោះឯកឧត្តមអម សុភានិងលោកជំទាវប៊ន សុភី បានជូនអំណោយដល់ម្ចាស់ផ្ទះថ្មី រួមមាន អង្ករ២៥គីឡូក្រាម,មី១កេះ , ត្រីខ១០កំប៉ុង, មុង១ ,ភួយ១ ,សារុង១, ក្រមា១ , សាប៊ូ ដុសខ្លួន១ដំ, ជែលសម្រាប់លាងដៃ១ដតូច សម្ភារៈផ្ទះបាយមួយឈុតធំ និង ថវិ
កា១០ម៉ឺនរៀល ។ ដោយឡែក ចាស់ៗគ្មានទីពឹងដែល រស់នៅជិតខាងចំនួន៨គ្រួសារ ក្នុង១គ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី១កេះ, ត្រីខ១០កំប៉ុង, មុង១, ភួយ១ ,សារុង១, ក្រមា១ , សាប៊ូ ដុសខ្លួន១ដំ, ជែលសម្រាប់លាងដៃ១ដបតូច និង ថវិកា ២ម៉ឺនរៀល៕



