ទាហាននៅបន្ទាយលង្វែក ដេញតាមចាប់ចោរលួចកាច់កម៉ូតូធ្លាក់ទឹកបឹងលង់ស្លាប់ខ្លួនឯង

  • កំពង់ឆ្នាំង ៖ មន្ត្រីយោធានៅបន្ទាយលង្វែកម្នាក់បានលង់ទឹកស្លាប់ បន្ទាប់ពីបានជិះម៉ូតដេញតាមចាប់ចោរលួចម៉ូតូរបស់ប្រជាពលរដ្ឋ ហើយជ្រុលទៅធ្លាក់ជង្ហុក ចូលទឹកបឹងបណ្តាលឲ្យលង់ស្លាប់។

    ហេតុការណ៍មន្រ្តីយោធាដេញចាប់ចោរ រហូតធ្លាក់ទឹកលង៉ស្លាប់ខ្លួនឯងនេះ បានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

    ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានករណីជនសង្ស័យស្រីប្រុស២នាក់ បានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំកំពង់ត្រឡាច ក្រោយពេលធ្វើសកម្មភាពលួចបានហើយនោះ ក៏ត្រូវបានអ្នកស្រុកតាមនិងស្រែកឆោឡោឲ្យជួយតាមចាប់
    ចោរទាំងពីរនាក់នោះ។ ពេលឃើញហេតុការណ៍នេះភ្លាម មន្រ្តីយោធាជាជនរងគ្រោះ បានជិះម៉ូតូដេញតាមចោរទាំងពីរនាក់នោះ ពេលមេឃកំពុងភ្លៀងខ្លាំង បណ្តាលឲ្យម៉ូតូរធ្លាក់ចូលជង្ហុក និងធ្លាក់ចូលក្នុងទឹកបឹងបណ្តាលឲ្យស្លាប់ខ្លួនឯងតែម្តង ។ ចំណែកជនសង្ស័យក៏បានហក់ចូលក្នុងទឹកបឹងនោះដែរហើយសម្ងំ រហូតពលរដ្ឋចាប់បានទាំង២នាក់។

    មន្រ្តីយោធាដែលជាជនរងគ្រោះ ឈ្មោះ សាយ វិសាល មានទីលំនៅក្នុងឃុំលង្វែកស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ រីឯ ជនសង្ស័យទាំង២នាក់ នៅមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ ។ ក្រោយពីចាប់បាន ត្រូវប្រជាពលរដ្ឋប្រគល់ឲ្យទៅសមត្ថកិច្ចដើម្បីអនុវត្តតាមនីតិវិធី ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង