ម៉ាស៊ីន​បូម​ទឹក​របស់​មន្ទីរ​ធន​ធាន​ទឹក​ និង​ឧតុ​និយម​​ បាន​បញ្ជូន​ដល់​ភូមិ​ដូ​នទ​យ​ ដើម្បី​បូម​ទឹក​សង្គ្រោះ​ស្រូវ​ប្រាំង​ដែល​កំពុង​ខ្វះ​ទឹក​

  • លោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច បានប្រាប់MyFM News អោយដឹងថា នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៦ មីនានេះ ម៉ាស៊ីនបូមទឹកខ្នាតធំមួយគ្រឿងរបស់មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ឆ្នាំង បានមកដល់ភូមិដូនទយ ស្រុកកំពង់ត្រឡាច ដើម្បីបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រកសិករដែលកំពុងខ្វះទឹក ។

    លោកអភិបាលស្រុក បានអោយដឹងទៀតថា មកទល់នឹងពេលនេះ ស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងភូមិដូនទយ ស្រុកកំពង់ត្រឡាចចំនួន៥២៥ហិកតា មិនទាន់មានការខូចខាតនោះទេ។

    គួរបញ្ជាក់ថា ផ្ទៃដីស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងភូមិដូនទយ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងចំនួន៥២៥ហិចតា កំពុងប្រឈមនឹងការខ្វះទឹក។

    ក្រោយពីទទួលបានសេចក្តីរាយការណ៍ ពីមន្ត្រីអាជ្ញាធរមូលដ្ឋាននៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ លោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច បានចុះទៅពិនិត្យមើលជាក់ស្តែង ដើម្បីមានវិធានការជួយសង្គ្រោះឲ្យបានទាន់ពេលវេលា ។

    ភ្លាមៗ លោកអភិបាលស្រុកបានធ្វើការទំនាក់ទនងជាមន្ត្រីជំនាញមន្ទីរធនធានទឹកនិងឧតុនិយម និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្ត ដើម្បីស្នើសុំម៉ាស៊ីនបូមទឹកសម្រាប់បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រកសិករដែលកំពុងខ្វះទឹកផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង